• 2019-05-02 08:06:01
  • ព័ត៌មាន

វៀតណាមឡើងថ្លៃអគ្គិសនី ក្រោយការប្រើប្រាស់កើនខ្លាំងមិនធ្លាប់មានក្នុង ១ទសវត្ស

  • 2019-05-02 08:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​វៀតណាម បាន​ទទួល​រង​រលក​កម្ដៅ​ដែល​បណ្ដាល​ឲ្យ​ការ​ប្រើប្រាស់​អគ្គិសនី​កើនឡើង​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ជាង ១០​ឆ្នាំ​ចុងក្រោយ។

យោង​តាម​សាជីវកម្ម​ថាមពល​ទីក្រុង​ហូជីមិញ (EVN HCMC) ឲ្យ​ដឹង​ថា​ថ្ងៃ​ដែល​មាន​ការ​ប្រើប្រាស់​អគ្គិសនី​ច្រើន​បង្អស់ គឺ​ក្នុង​ខែ​មេសា​ដែល​កើន​ជិត ៩០​លាន​គីឡូវ៉ាត់។ ដោយ​សារ​តែ​អាកាស​ធាតុ កើន​ឡើង​ខុស​ពី​ធម្មតា​ចាប់​ពី ៤០-៤២​អង្សា វា​បណ្ដាល​ឲ្យ​តាម​ផ្ទះ និង​អាជីវកម្ម​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់​ច្រើន​ជាង​រាល់​ដង។ ​យ៉ាង​ណា​មិញ ពលរដ្ឋ​ក្នុង​ទីក្រុងហូជីមិញ ក៏​បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ​ក្រោល​ដែល​ថ្លៃ​ភ្លើង​ឡើង​ថ្លៃ​ពី ២ទៅ៤​ដង​បើ​ប្រៀបធៀប​នឹង​ខែ​មុន​ៗ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​មួយ​មក​ពី​ក្រសួង​ឧស្សាហកម្ម បាន​បក​ស្រាយ​ថា​ថ្លៃ​ភ្លើង​កើន​ឡើង​ពី ១ ៧២០​ដុង (៧,៤ សេន) ក្នុង​មួយ​គីឡូវ៉ាត់ ទៅ ១ ៨៦៤​ដុង (៨​សេន) ក្នុង​មួយ​គីឡូវ៉ាត់។ ចំណែក​ឯ​ខាង EVN HCMC ក៏​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រើ​ប្រាស់​ភ្លើង​សន្សំសំចៃ​ដើម្បីជៀស​វាង​ការ​ទុស្សេ​ដែល​បណ្ដាល​ឲ្យ​ដាច់​ភ្លើង​ផងដែរ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់