• 2019-06-01 05:50:00
  • ស្នេហា

នារី​ម្នាក់​បដិសេធ​ស្នេហ៍​​វេជ្ជបណ្ឌិត ព្រោះ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​តម្លៃ​មិន​ស្មើ​​​ប្រាក់​ខែ​១​ថ្ងៃ​របស់​លោក​ផង​

  • 2019-06-01 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មិត្ត​ប្រុស​របស់​នាង​បាន​សារភាព​ស្នេហ៍​នៅ​ភោជនីយដ្ឋាន​ប្រណីត តម្លៃ​ថ្លៃ​មួយ​កន្លែង​នៅ​សហរដ្ឋអាមេរិក​​ នាង​មិន​បាន​ចាប់អារម្មណ៍​​នឹង​ចិញ្ចៀន​បញ្ចាំ​ស្នេហ៍​នោះ​ឡើយ រហូត​ដល់​ពួកគេ​ត្រលប់​ពី​ជាន់​ទី៩​នៅ​ភោជនីយដ្ឋាន​នោះ​មក​វិញ ទើប​នាង​ភ្ញាក់​ផ្អើល​​ខ្លាំង​នឹង​ចិញ្ចៀន​ភ្ជាប់​ពាក្យ​​របស់​នាង។

រូបតំណាង

​ស្ត្រី​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​បាន​សរសេរ​នៅ​លើ Reddit ថា​គូស្នេហ៍​របស់​នាង​ដែល​បាន​ក្លាយ​ទៅ​ជា​វេជ្ជបណ្ឌិត​អស់​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ ហើយ​គ្មាន​ជំពាក់​បំណុល និង រក​ចំណូល​បាន​ជាង​ ២០​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ ឬ ប្រាក់​ខែ​ជាង​ ១​៦ ០០០​​ដុល្លារ​ក្នុង​១​ខែ ប៉ុន្តែ​​​លោក​វេជ្ជបណ្ឌិត​ទិញ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ឲ្យ​នាង​ថោក តម្លៃ​មិន​ស្មើ​​​ប្រាក់​ខែ​លោក​រក​បាន​១​ថ្ងៃ​ផង។

នាង​បាន​សរសេរ​រៀបរាប់​ថា "គាត់​មើល​ទៅ​ដូចជា​មាន​មោទនភាព​ណាស់ ហើយ​និយាយ​ថា​គាត់​បាន​ចំណាយ​យ៉ាង​ធំ សម្រាប់​គ្រឿង​ពេជ្រ​តម្លៃ ១​ពាន់​ដុល្លារ ប៉ុន្តែ​​តាម​ពិត​វា​មាន​តម្លៃ​ត្រឹម ៣៥០ ដុល្លារ​ប៉ុណ្ណោះ"។

"ខ្ញុំ​មិន​កុហក​ទេ​។ ខ្ញុំ​ពិតជា​ឈឺ​ចុកចាប់​ណាស់។ ប្រាក់​ខែ​របស់​គាត់​ច្រើន​ខ្លាំង​ណាស់ ប៉ុន្តែ​​គាត់​បែរជា​​ទិញ​ចិញ្ចៀន​ដែល​មាន​តម្លៃ​មិន​ស្មើ​នឹង​ប្រាក់​ខែ​១​ថ្ងៃ​របស់​គាត់​ផង"។

រូបតំណាង

នាង​បន្ថែម​ថា នាង​បាន​ប្រាប់​ទៅ​បុរស​នោះ​ថា នាង​នឹង​ព្រម​រៀបការ​ជាមួយ​​លុះត្រាណា​ទិញ​ចិញ្ចៀន​តម្លៃ ៣ ០០០ ដុល្លារ មិន​មែន ៣០០​ដុល្លារ​ទេ។ លោក​វេជ្ជបណ្ឌិត​​បាន​ប្រាប់​នាង​ថា លោក​ចង់​សន្សំ​លុយ​​ទុក​ក្រេប​ទឹក​ឃ្មុំ ឬ ទិញ​ផ្ទះ ហើយ​ថា​នឹង​ទិញ​ចិញ្ចៀន​ថ្មី​ឲ្យ​នាង​បើ​នាង​ស្អប់​ចិញ្ចៀន​មុន ប៉ុន្តែ​​បុរស​​នោះ​ថា​ការ​ចំណាយ​លើស​ពី​៥០០ ដុល្លារ​សម្រាប់​ចិញ្ចៀន​ជា​​រឿង​មិន​អាច​ទៅ​រួច​ទេ។

ក្រោយ​មក​នាង​បាន​​រៀបរាប់​ពី​ការ​វិវត្តន៍​នៃ​រឿងរ៉ាវ​របស់​​ពួកគេថា នាង​បាន​ដឹង ​​កាល​ពី​ពេល​ថ្មីៗ​ លោក​វេជ្ជបណ្ឌិត​បាន​ចំណាយ​​ជាង ៤ ០០០ ដុល្លារ​ទៅ Vegas និង បាន​ចំណាយ​លើ​ស្រា​​ថ្លៃ​ជាង​ចិញ្ចៀន​នាង​ទៅ​ទៀត។

អ្នក​​បញ្ចេញ​មតិ​នៅ​លើ Reddit ខ្លះ​បន្ទោស​ថា​នាង​ជា​មនុស្ស​ឲ្យ​តម្លៃ​ទៅ​លើ​របស់ ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​ថា​​លោក​វេជ្ជបណ្ឌិត​ជា​មនុស្ស​ប្រុស​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ គាត់​ឲ្យ​តម្លៃ​​តែ​របស់​ដែល​គាត់​ចូលចិត្ត​ ហើយ​ហ៊ាន​ចំណាយ​ទោះ​ជា​​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ប៉ុន្តែ​គាត់​មិន​ឲ្យ​តម្លៃ​នាង​ និង របស់​ដែល​នាង​ចូលចិត្ត​ឡើយ។

ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ផ្សេង​មួយ​ទៀត ស្រដៀង​នឹង​រឿងរ៉ាវ​ខាង​លើ បន្តែ​បុរស​​នោះ​បាន​និយាយ​ថា​លោក​បាន​ជួល​ចិញ្ចៀន​ពី​អ្នក​មិនស្គាល់​មុខ​ម្នាក់​ដើម្បី​សុំ​ស្នេហ៍​នារី​ដែល​ខ្លួន​ស្រលាញ់៖

អាន៖ ការ​ស្រាវជ្រាវ​បង្ហាញ​ថា មនុស្ស​ស្រី​មិន​អាច​រក្សា​ការសម្ងាត់​លើស​ពី​៤៧​ម៉ោង​ឡើយ

អាន៖ ​អ្នក​ភូមិ​​ជាង​១៦​លាន​នាក់​នៅ​ចិន​រក​ចំណូល​ទាប​ជាង​៣៤០ដុល្លារ​១​ឆ្នាំ ខ្លាច​មិន​អាច​គេច​ផុត​ពី​អន្ទាក់​នៃ​ភាព​ក្រីក្រ​ដល់​ថ្ងៃ​ស្លាប់

ប្រភព៖ Mirror ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទថ្មី