• 2019-06-24 07:04:22
  • ព័ត៌មាន

ចាប់ខ្លួនអធិការនៃក្រសួងសំណង់វៀតណាម ៥​រូប ពាក់ព័ន្ធការទាមទារសំណូក

  • 2019-06-24 07:04:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អធិការ ៥រូប​នៃ​ក្រសួងសំណង់​របស់​វៀតណាម ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​ទាមទារ​សំណូក​រាប់​លាន​ដុង​ពី​ក្រុមហ៊ុន​នៅ​ខេត្ត Vinh Phuc។

យោង​តាម​អាជ្ញាធរ​ឲ្យ​ដឹង​ថា អធិការ​ទាំង ៥​រូប ត្រូវ​បាន​ប៉ូលិស​នៃ​ខេត្ត Vinh Phuc ចាប់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ពុធ​កន្លង​ទៅ។ ខណៈ​ពេល​ដែល​បំពេញ​ការងារ​ក្នុង​សង្កាត់ Vinh Phuc អធិការ​ទាំង ៥​មាន​តួនាទី​ត្រួត​ពិនិត្យ​គម្រោង​ទាំង​អស់​នៅ​ក្នុង​ខេត្ត។ ប៉ុន្តែ​ពួកគេ បាន​ទារ​លុយ​ជាង ១​ប៊ីលាន​ដុង (៤៣ ០០០​ដុល្លារ) សម្រាប់​គម្រោង​មួយ​ដើម្បី​អនុញ្ញាត​ឲ្យ​សាង​សង់។ យោង​តាម​រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​វៀតណាម​លោក Nguyen Xuan Phuc ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា​ លោក​នឹង​មិន​លើក​លែង​ឲ្យ​បទ​ឧក្រិដ្ឋ​ដូច​នេះ​ទេ​ហើយ​លោក​នឹង​ដាក់​ពិន័យ​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ដែល​ហ៊ាន​ល្មើស។

ទោះ​យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​អះអាង​ថា ព័ត៌មាន​បន្ថែម​ពី​ករណី​នេះ នឹង​ត្រូវ​បាន​ចុះ​ផ្សាយ​ជា​បន្ដ​បន្ទាប់​ទៀត​ក្រោយ​ការ​ស៊ើប​អង្កេត​ត្រូវ​បញ្ចប់៕

ប្រភព៖ tuoitrenews ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់