• 2019-07-02 06:24:25
  • សេដ្ឋកិច្ច

អាកាសចរវៀតណាម គ្រោងដំណើរការជើងហោះហើរត្រង់ពីរទៀតទៅកាន់ជប៉ុន

  • 2019-07-02 06:24:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អាកាសចរ​ឯកជន​វៀតណាម Vietjet Air គ្រោង​នឹង​បើក​ជើង​ហោះហើរ​ត្រង់​ពីរ​ខ្សែ​បន្ថែម​ទៀត​ពី​ទីក្រុង​ហូជីមិញ​និង​ដាណាង ទៅ​កាន់​ទីក្រុង​តូក្យូ​នៅ​ក្នុង​ឆ្នាំ​នេះ។

វៀតណាម​រំពឹង​ថា​អាច​នឹង​ចាប់​ផ្ដើម​ជើង​ត្រឡប់​ពី​ហូជីមីញ​ទៅ​តូក្យូ​ជា​រៀងរាល់​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ១២​ខែ​កក្កដា​នេះ​តទៅ។ ការ​ហោះ​ហើរ នឹង​ត្រូវ​ចំណាយ​ពេល ៦ម៉ោង​សម្រាប់​មួយ​ជើងៗ ហើយ​ចំណែក​ឯ​ជើង​ហោះ​ហើរ​ពី​ដាណាង ទៅ​តូក្យូ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២៦​ខែ​តុលា​ត​ទៅ។ នាយករដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បាន​ចូល​រួម​ការ​ដាក់​ដំណើរ​ការ​ក្នុង​ទីក្រុង​តូក្យូ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​អំឡុង​ពេល​កិច្ច​ប្រជុំ G20 ក្នុង​ទីក្រុង Osaka​ដែល​ត្រូវ​បញ្ចប់​កាល​ពី​ថ្ងៃ​សៅរ៍។

គួរ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ វៀតណាម​កំពុង​ដំណើរ​ការ​ជើង​ហោះ​ហើរ​ត្រង់​ចំនួន ៣​ខ្សែ​រវាង​វៀតណាម និង​ជប៉ុន​ដោយ​មាន ហូជីមីញ-អូសាកា, ហាណូយ-អូសាកា និង​ហាណូយ-តូក្យូ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់