- 2019-07-03 07:45:54
- ការអប់រំ
ដំណឹងល្អអំពីវគ្គបំប៉នត្រៀមប្រឡងបាក់ឌុបតាមអនឡាញ បង្រៀនដោយគ្រូល្បីៗ
- 2019-07-03 07:45:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អអំពីវគ្គបំប៉នត្រៀមប្រឡងបាក់ឌុបតាមអនឡាញ បង្រៀនដោយគ្រូល្បីៗ
ចន្លោះមិនឃើញ
សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងក្រុមហ៊ុន AZE INNOVATION TECH CO.,LTD នឹងរៀបចំវគ្គបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ តាមប្រព័ន្ធអនឡាញដែលមានឈ្មោះ E-School Cambodia និងតាមរយៈទំព័រហ្វេសប៊ុកសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩។
មុខវិជ្ជាចំនួន ៥ ដែលនឹងត្រូវដាក់បញ្ចូលក្នុងកម្មវិធីត្រៀមបំប៉ន មានដូចខាងក្រោម៖
១. មុខវិជ្ជា អក្សរសាស្រ្តខ្មែរ បង្រៀនដោយលោកគ្រូ ឡុង សារិន និងលោកគ្រូ កែវ ណារិន
២. មុខវិជ្ជា គណិតវិទ្យា បង្រៀនដោយលោកគ្រូ នាង បូ និងលោកគ្រូ សុខ ធី
៣. មុខវិជ្ជា គីមីវិទ្យា បង្រៀនដោយលោកគ្រូ ជ័យ ថាវី និងលោកគ្រូ ងិន ណៃស៊ត
៤. មុខវិជ្ជា រូបវិទ្យា បង្រៀនដោយលោកគ្រូ ទាង ប៉ាង និងលោកគ្រូ ឡាវ ចន្ថា
៥. មុខវិជ្ជា ជីវវិទ្យា បង្រៀនដោយលោកគ្រូ ម៉ៅ វណ្ណី និងលោកគ្រូ ធូ ភន។
វគ្គបំប៉ននេះ នឹងចាប់ផ្តើមពីថ្ងៃទី៨ ខែកក្កដា រហូតដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩តទៅ។ ទន្ទឹមនឹងនេះ សិស្សានុសិស្សអាចចូលរៀនដោយសេរីនៅ Page Facebook របស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ឬចុះឈ្មោះក្នុងប្រព័ន្ធ E-Learning (E-School) ដោយឥតគិតថ្លៃ។
ចំពោះអត្ថប្រយោជន៍ដែលទទួលបាន និងរបៀបចុះឈ្មោះចូលរៀនតាមប្រព័ន្ធអនឡាញនេះ សូមអានលម្អិតក្នុងសេចក្តីជូនដំនឹងខាងក្រោមនេះ៖