• 2019-07-04 08:13:17
  • ព័ត៌មាន

មកមើល ទិដ្ឋភាពព្យុះ "ម៉ាន់” វាយប្រហារនៅវៀតណាមបណ្ដាលឲ្យស្រុតដីសម្លាប់មនុស្ស ២នាក់

  • 2019-07-04 08:13:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ២​នាក់​បាន​ស្លាប់​នៅ​ភាគ​ខាង​ជើង​ប្រទេស​វៀតណាម​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ពេល​ដែល​ព្យុះ​ត្រូពិក​ឈ្មោះ ម៉ាន់​វាយ​ប្រហារ​បណ្ដាល​ឲ្យ​ស្រុត​ដី​ក្នុង​ខេត្ត Thanh Hoa។

យោង​តាម​មន្ត្រី​ប៉ូលិស​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​សង្កាត់ Tinh Gia ក្បែរ​ស្ពាន Yen Hoa ដែល​សម្លាប់​មនុស្ស ២នាក់ និង​៣​នាក់​ផ្សេង​ទៀត​រង​របួស។ ជន​រងគ្រោះ​ភាគ​ច្រើន ត្រូវ​បាន​ជួយ​យក​ចេញ​ពី​គំនរ​ដី​ដែល​ស្រុត ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្បែរ​នោះ​ភ្លាម​ៗ។ ខ្យល់ព្យុះ ម៉ាន់ បាន​វាយ​ប្រហារ​មក​លើ​ទីក្រុង Hai Phong និង​ខេត្ត Nam Dinh កាល​ពី​វេលាម៉ោង ៤:៣០​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។

គួរឲ្យដឹងថា នេះ​គឺជា​ខ្យល់ព្យុះ​លើក​ទីពីរ​ហើយ ដែល​បាន​វាយ​ប្រហារ​មក​លើ​ប្រទេស​វៀតណាម​ជាមួយ​ល្បឿន​ខ្យល់​ចាប់ ៧០-៧៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ហើយ​នាំ​មក​នូវ​ទឹក​ភ្លៀង​រហូត​ដល់​កម្ពស់​ជាង ១៥០​មីលីម៉ែត្រ​ទៀត​ផង។​ ចំណែក​ឯ​ប្រទេស​កម្ពុជា​វិញ មិន​បាន​ទទួល​រង​ការ​វាយ​ប្រហារ​ទាំង​ស្រុង​ពី​ខ្យល់​ព្យុះ​នេះ​ទេ ប៉ុន្តែ​ទទួល​ផល​ប៉ះពាល់​ដែល​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រ៉ាយប៉ាយ​ពាស​ពេញ​ប្រទេស៕

ប្រភព៖ tuoitrenews ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់