• 2019-07-17 03:13:52
  • ព័ត៌មាន

ជប៉ុន​ចេញលិខិតសរសើរ​ ចំពោះ​អ្នក​មានស្នាដៃ លើវិស័យ​ទំនាក់ទំនង​អន្ដរជាតិ កម្ពុជា និងជប៉ុន

  • 2019-07-17 03:13:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងការបរទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មានកាល​ពី​ថ្ងៃទី១៦ ខែកក្កដា ម្សិលមិញ ស្តីអំពីលិខិតសរសើរ របស់រដ្ឋមន្រ្តីការបរទេសជប៉ុនសម្រាប់ឆ្នាំនេះ ជូនចំពោះបុគ្គល ឬក្រុម ដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ដើម្បីជាការទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់លើការជម្រុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និង បណ្តាប្រទេសនានា។

បុគ្គលឆ្នើមដែលបានទទួលលិខិតសរសើរសម្រាប់សកម្មភាពនានារបស់ខ្លួនក្នុងការរួមចំណែកទៅកាន់ប្រទេសកម្ពុជា មានដូចខាងក្រោម៖

  • បណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

បណ្ឌិត អ៊ុំ រ៉ាវី បានចូលរួមចំណែកជម្រុញការយោគយល់គ្នារវាងជប៉ុន និងកម្ពុជា ជាពិសេសការផ្លាស់ប្តូរ ទំនាក់ទំនងរវាងសាកលវិទ្យាល័យនៃប្រទេសទាំងពីរ។

  • លោក ឯក ប៊ុនថា អគ្គនាយករង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

លោក ឯក ប៊ុនថា បានចូលរួមចំណែកជម្រុញការយោគយល់គ្នារវាងជប៉ុន និងកម្ពុជា ជាពិសេសការ ផ្លាស់ប្តូរទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ

  • លោក តាកាកាហ្សឹ យ៉ាម៉ាដា សាស្រ្តាចារ្យ ពិគ្រោះយោបល់នៃមហាវិទ្យាល័យសិល្បៈ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជានាយកនៃសាលាវិចិត្រសិល្បៈ យ៉ាម៉ាដា ព្រមទាំងជាសមាជិកនៃវិទ្យាស្ថានសិល្បៈជប៉ុន (នីហុន ប៊ីជ្សិត្សឹអ៊ិន)

លោក តាកាកាហ្សឹ យ៉ាម៉ាដា បានចូលរួមចំណែកជម្រុញការផ្លាស់ប្តូរវប្បធម៌តាមរយៈសិល្បៈ រវាងជប៉ុន និងកម្ពុជា ជាពិសេសលើកទឹកចិត្តវិចិត្រករកម្ពុជា តាមរយៈការអប់រំវិចិត្រសិល្បៈ។

ពិធីប្រគល់លិខិតសរសើរ នឹងត្រូវរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់