• 2019-07-22 09:59:33
  • សុខភាព

មិនចង់ទ្រុឌទ្រោមឆ្អឹងមុនជរា ត្រូវកាត់បន្ថយទម្លាប់អាក្រក់ៗទាំងនេះ

  • 2019-07-22 09:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទម្លាប់​នៃ​ការ​រស់នៅ​ហូបចុក​ គ្មាន​ការ​គ្រប់​គ្រង​ ចេះ​តែ​ញ៉ាំ​របស់​ដែល​មិន​ជំនួយ​ដល់​សុខភាព​ ហើយ​មិន​ចូលចិត្ត​ដើរ​ចេញ​ក្រៅ​ សម្ងំ​នៅ​តែ​ផ្ទះ​នោះ ​អាច​ធ្វើ​ឲ្យ​អាយុ​ខ្លី​បាន​។ ម៉្យាងទៀត​ខ្លួន​ប្រាណ​មិន​អាច​លូតលាស់​បានទេ បើ​នៅ​តែខ្ជិលបែបនេះ។ ទាំង​នេះ​ទម្លាប់​អាក្រក់ៗ ដែល​អាច​នាំ​ឲ្យ​រាងកាយ​​​កាន់​តែ​ទ្រុឌទ្រោម​​ពី​មួយ​ថ្ងៃទៅមួយថ្ងៃ៖

១​. មើល​ទូរទស្សន៍​យូរ​ពេក

ចូល​ចិត្ត​មើល​ទូរទស្សន៍​មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ​តែ​អ្វី​ដែល​មិន​ល្អ​នោះ គឺ​​អ្នក​មិន​ដឹង​ថា​ចំណាយ​ពេល​ប៉ុន្មាន​ក្នុង​ការ​មើល​។ ម៉្យាង​ទៀត​បើ​អង្គុយ​ស្ងៀម​មិន​មាន​បម្រែបម្រួល​ នឹង​ធ្វើ​ឲ្យ​ឆ្អឹង​ខ្នង​មាន​បញ្ហា ​ហើយ​មាន​ការ​ឈឺ​ចាប់​នៅ​ថ្ងៃ​ក្រោយ​ ដូច​នេះ​មិន​ត្រូវ​អង្គុយ​នៅ​មួយ​កន្លែង​រយៈ​ពេល​យូរ​នោះ​ទេ ត្រូវ​មាន​លំហាត់​ប្រាណ​ពត់ដៃ​ ពត់ជើង។

២. ញ៉ាំ​អំបិល​ច្រើន

ញ៉ាំ​អំបិល​កាន់​តែ​ច្រើន​ ជាតិ​កាល់ស្យូម​នៅ​ក្នុង​ខ្លួន​និង​កាន់​តែ​ធ្លាក់​ចុះ។ ហេតុនេះ​ក្នុង​មួយ​ថ្ងៃ​មិន​ត្រូវ​ញ៉ាំ​អំបិល​លើស​ពី ២៣០០ មីលីក្រាម​​នោះ​ទេ​។ អាហារ​ដែល​គួរ​តែ​កាត់​បន្ថយ​មាន​ដូចជា នំបុ័ង ឈីស ដំឡូង​បារាំង​​បំពង។

៣. នៅ​កន្លែង​​គ្មាន​ពន្លឺ​ព្រះអាទិត្យ

មិន​គួរ​នៅ​កន្លែង​ដែល​គ្មាន​ពន្លឺ​ព្រះ​អាទិត្យ​យូរ​ពេក​ទេ​ ព្រោះ​រាង​កាយ​​ត្រូវ​ការ​វីតាមីន D។ អ្នក​គួរតែ​ចំណាយ​ពេល ​២ ទៅ ៣ ដង​ក្នុង​មួយ​អាទិត្យ​ហើយ​ត្រឹមតែ ១០ ទៅ ១៥ នាទី​ប៉ុណ្ណោះ។ ប៉ុន្តែ​មិន​គួរ​នៅ​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​យូរ​ពេក​ទេ​ជា​ពិសេស​នៅ​ពេល​ថ្ងៃ​ក្ដៅ​​ខ្លាំង​ព្រោះ​វា​អាច​បណ្ដាល​អោយ​មាន​ជំងឺ​មហារីក​ស្បែក។ ដើម្បី​ជា​ជំនួយ​ដល់​រាងកាយ​អ្នក​អាច​សាក​ល្បង​ញ៉ាំ​អាហារ​ទាំង​នេះ​បាន​មាន​ដូចជា គ្រាប់​ធញ្ញជាតិ​ ទឹក​​ផ្លែ​ឈើ និង​ទឹកដោះ​គោ ព្រោះអាហារ​ទាំង​នេះ​សម្បូរ​ដោយ​ជាតិ​វីតាមីន​D។

៤. ស្រា

ពិត​ណាស់​ការ​ជួបជុំ​មិត្តភ័ក្ដិ​ភាគ​ច្រើន​សុទ្ធ​តែ​​ផឹក​ស្រា​ ដើម្បី​ឲ្យ​កម្មវិធី​កាន់​តែ​សប្បាយ​។ ប៉ុន្តែ​អ្នក​គួរ​តែ​ឧស្សាហ៍​ទៅ​ពិនិត្យ​ឆ្អឹង ហើយ​កាត់បន្ថយ​ការ​ផឹក​ស្រា​ពី​ចំនួន​ច្រើន​មក​តិច​វិញ។ ចំនួន​ដែល​មនុស្ស​ស្រី​អាច​ញ៉ាំ​បាន​មិន​គួរ​លើស​ពី ១ដប​ក្នុង​មួយ​ថ្ងៃ បើ​មនុស្ស​ប្រុស​វិញ​ត្រឹម​តែ​ ២ដប​ប៉ុណ្ណោះ។

៥. ជិះ​កង់

ជិះ​កង់​ច្រើន​អាច​ជួយ​ដល់​សុខភាព បេះដូង និង​សួត​កាន់តែ​រឹងមាំ តែ​ជិះកង់​ច្រើន​មិនសូវ​ជា​ជំនួយ​ឆ្អឹង​នោះ​ទេ​។ អ្នក​ឆ្លៀត​ពេល​មក​​​រត់​ ដើរ​ ឬ​ឡើង​ភ្នំ​វិញ ព្រោះ​វា​អាច​ជួយ​ដល់​ឆ្អឹង​ច្រើន​ជាង។

៦. ជក់បារី

នៅ​ពេល​អ្នក​ជក់បារី​ទៀង​ទាត់ ​រាង​កាយ​អ្នក​មិន​អាច​បង្កើត​ជាលិកា​ឆ្អឹង​រឹងមាំ​បាន​ទេ។​ កាលណា​ជក់​បារី​កាន់​តែ​ច្រើន​ឆ្អឹង​របស់​អ្នក​កាន់​តែ​ទ្រុឌទ្រោម​ ប៉ុន្តែ​បើ​អ្នក​ឈប់​ជក់​បារី​អ្នក​អាច​និង​ធូរស្បើយ​វិញ​ទោះ​បី​ជា ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​ព្យាបាល​ក៏​ដោយ។

ប្រភព៖ webmd ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

មតិយោបល់