- 2019-07-24 09:03:30
- ព័ត៌មាន
នារីចៅក្រមស្រស់ស្អាត កំពុងវាយលុកពេញបណ្ដាញសង្គម ជាអ្នកណា?
- 2019-07-24 09:03:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីចៅក្រមស្រស់ស្អាត កំពុងវាយលុកពេញបណ្ដាញសង្គម ជាអ្នកណា?
ចន្លោះមិនឃើញ
ទឹកមុខដ៏មុតមាំក្នុងនាមជាចៅក្រមក្នុងតុលារបស់នារីម្នាក់ ទទួលបានចំណាប់យ៉ាងខ្លាំងពីសំណាក់អ្នកលេង Facebook ឬ Twitter កាលពីប៉ុន្មានសប្ដាហ៍មុន។ តាមពិតស្រីស្អាតនោះ ជាអ្នកណាទៅ?
ចៅក្រមវ័យក្មេងនេះមានឈ្មោះថា Leanna Leonardo ជនជាតិឥណ្ឌូនេស៊ី មានអាយុ ២២ ឆ្នាំ។ នាងជានិស្សិតផ្នែកច្បាប់នៃសាកលវិទ្យាល័យ Gadjah Mada Univerisity (UGM) ដែលទើបតែបញ្ចប់ការសិក្សាពេលនាថ្មីៗនេះ។
បើទោះនាងជានិស្សិតបញ្ចប់ការសិក្សាផ្នែកច្បាប់ក៏ដោយ ប៉ុន្តែនាងមិនទាន់ក្លាយជាចៅក្រមពិតប្រាកដនោះទេ។ រូបភាពទាំងនោះ គឺគ្រាន់តែការថតទុកជាឯកសារសម្រាប់សាកលវិទ្យាល័យរបស់នាងតែប៉ុណ្ណោះ ហើយវាត្រូវបានបែកធ្លាយ និងចែកចាយនៅក្នុងគណនី Twitter ឈ្មោះ @MatthewTanoe។
Leanna ក៏មានម្ចាស់បេះដូងរួចទៅហើយមានឈ្មោះស្រដៀងគ្នាទៀតផងគឺ Leonardo Wigen។ គូរស្នេហ៍របស់គេក៏ជានិស្សិតផ្នែកច្បាប់ផងដែរ ដែលបានបញ្ចប់ការសិក្សាកាលពីឆ្នាំមុន ហើយទទួលបាន GPA រហូតដល់ ៤.០ ឯណោះ៕