• 2019-07-25 03:30:55
  • ព័ត៌មាន

ក្ដៅៗ! កូរ៉េខាងជើង បាញ់មីស៊ីលចម្ងាយជិត ២គ្រាប់ចូលសមុទ្រក្រោយជំនួបកំពូល

  • 2019-07-25 03:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ត្រូវ​បាន​រាយការណ៍​ថា​បាញ់​មីស៊ីល​ចម្ងាយ​ជិត​ចំនួន​ពីរ​គ្រាប់​ពី​ឆ្នេរ​ភាគ​ខាង​កើត​របស់​ខ្លួន​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​ក្រោយ​ជំនួបកំពូល​ជាមួយ​ប្រធានាធិបតី​អាមេរិក​នៅ​តំបន់​គ្មាន​កងទ័ព។

យោង​តាម​សារព័ត៌មាន​កូរ៉េខាងត្បូង​ឲ្យ​ដឹង​ថា មីស៊ីល​ចំនួន​ពីរ​គ្រាប់​ត្រូវ​បាន​បាញ់​ក្នុង​រយៈ​ចម្ងាយ​ជាង ៣០០​គីឡូម៉ែត្រ​ដែល​បណ្ដាល​ឲ្យ​មាន​ភាព​តានតឹង​ជា​ថ្មី​នៅ​ឧបទ្វីប​កូរ៉េ។ ការ​បាញ់​បង្ហោះ​នេះ ត្រូវ​បាន​រាយការណ៍​ថា​ជា​ការ​បង្ហាញ​សាច់​ដុំ​ជា​លើក​ដំបូងក្រោយ​មេដឹកនាំ​កូរ៉េខាងជើង ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​នៅ​តំបន់​គ្មាន​កងទ័ព​កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ។ យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​សេចក្ដី​ថ្លែងការណ៍​ណា​មួយ​ពី​សេតវិមាន​ពាក់ព័ន្ធ​នឹង​ការ​បាញ់​បង្ហោះ​មីស៊ីល​ជា​ថ្មី​របស់​កូរ៉េខាងជើង​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ គ្រោង​នឹង​បើក​កិច្ច​ពិភាក្សា​ថ្នាក់​ខ្ពស់​ជា​ថ្មី​ម្ដង​ទៀត​ចាប់​តាំង​ពី​កូរ៉េខាងជើង​រិះគន់​អាមេរិក​ដែល​បាន​ពួត​ដៃ​ធ្វើ​សមយុទ្ធ​ជាមួយ​កងទ័ព​កូរ៉េខាងត្បូង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់