• 2019-07-31 03:08:56
  • ស្នេហា

សញ្ញាប្រាំពី​រយ៉ាងបង្ហាញថាអ្នក​កំពុង​​មាន​គេ​លួច​ស្រឡាញ់​

  • 2019-07-31 03:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ខ្លះ​មនុស្ស​ដែល​ជិត​ស្និត​នឹង​អ្នក​​ទំនងជា​លួច​ស្រឡាញ់​អ្នក​​តែខ្លួន​អ្នក​ផ្ទាល់​បែរជាមិន​ចាប់​អារម្មណ៍​ទៅ​វិញ ដោយ​គិតបែបផ្សេង​ថា​ទង្វើ​អ្នក​ទាំងពីរ​គ្រាន់តែជា​មិត្ត​ទៅ​វិញ។ សញ្ញា​ប្រាំ​ពី​រយ៉ាង​នេះ​ទំនង​អាច​បញ្ជាក់​ថា​អ្នក​ណា​ម្នាក់​កំពុង​លួច​ស្រឡាញ់អ្នក​ហើយ។

១. ម្នាក់នោះតែងតែ​រីក​រាយ​ពេល​បានជួប​អ្នក

​មិន​ថា​ក្នុង​កាលៈទេសៈណាទេ ពេល​បានជួប​អ្នក ម្នាក់​នោះតែ​ងតែ​សម្ដែង​នូវ​សេចក្ដីសប្បាយ​រីក​រាយ​​ មិន​ថា​អ្នក​បាន​ធ្វើ​អ្វី​មួយ​ដល់គេ​ឬក៏អត់​នោះទេ​ សំខាន់​ម្នាក់​នោះ​ចង់នៅជិត​អ្នក និង​ជួយ​អ្នក​។

២. ម្នាក់​នោះតែសម្លឹក​ភ្នែក​អ្នក​ញយ​ដង

បើ​សិន​ជា​អ្នក​កំពុង​នៅ​ជាមួយ​អ្នកណា​ម្នាក់ដែល​ជិត​ស្និទ្ធ​នឹង​អ្នក ហើយ​គេ​ចូល​ចិត្ត​សម្លឹង​អ្នក​ញយ​ដង​នោះ​ទំនងជា​អ្នក​នោះ​កំពុង​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍​អ្ន​ក​ហើយ។ ការ​សិក្សា​ខ្លះ​បង្ហាញ​ថា​អ្នក​ដែល​លង់​ស្រឡាញ់​នរណា​ម្នាក់​នឹង​មើល​កែវ​ភ្នែក​ដៃគូរបស់ខ្លួន​៧៥​ភាគ​រយ​នៃរយៈពេល​ដែល​អ្នក​ទាំង​ពីជជែក​គ្នា ខណៈ​ដៃគូសន្ទនា​ធម្មតា​សម្លឹង​តែពី​៣០ទៅ​៦០​ភាគរយ។

ពេល​ដែល​អ្នកណា​ម្នាក់លួច​ស្រឡាញ់អ្នក​ នោះគេ​នឹង​ចំណាយ​ពេលច្រើ​សម្លឹង​មើលកែវភ្នែក​អ្នក​ដោយ​ផ្ទាល់ និង​យូរទៀតផង ពោលគឺគេ​ចង់​នៅ​ជាមួយ​អ្នក។​

៣. ម្នាក់​នោះយក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​អ្នក

គ្រប់​គ្នា​តែង​មាន​ការ​ងារ​រវល់​រៀងៗខ្លួន ប៉ុន្តែ​អ្នក​ដែល​លួច​ស្រឡាញ់អ្នក​នឹង​រក​ពេល​សម្រាប់​អ្នក​មិនខាន។​ ត្រង់ចំណុចនេះ​មាន​ន័យ​ថា​បើ​នរណា​ម្នាក់​ស្រឡាញ់​អ្នក​ហើយ​នោះគេ​នឹង​រក​ពេល​ច្រើន​ដើម្បីជួប​អ្នក និង​យក​ចិត្ត​ទុក​ដាក់ចំពោះ​អ្នក​ច្រើន។

៤. ម្នាក់​នោះនឹង​នៅជាមួយ​អ្នក​មិនថា​ពេលកើតទុក្ខឬសប្បាយ​ចិត្ត

ពេល​នរណា​ម្នាក់​នៅតែ យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ក្នុង​កាលៈទេសៈ​ដែល​អ្នកលំបាក នោះទំនងជា​សញ្ញា​បញ្ជាក់​ថា​ម្នាក់​នោះ​កំពុង​លង់​ស្រឡាញ់​អ្នក​។ និយាយ​មួយ​បែប​ទៀត គឺ​សេចក្ដី​សុខ​របស់​អ្នក ជា​សេចក្ដី​សុខ​របស់​បុគ្គល​នោះដែរ។ អ្នក​ដែល​ស្រឡាញ់អ្នក​តែងតែបារម្ភ​ពី​សុខភាព​អ្នក អារម្មណ៍​របស់​អ្នក​ជានិច្ច​។

៥. ម្នាក់​នោះចងចាំរឿង​តូចៗអំពី​អ្នក

អ្នក​ដែល​លួច​ស្រឡាញ់​អ្នក​តែងតែ​ចងចាំ​រឿង​តូច​ៗដែល​អ្នក​ចូល​ចិត្ត ដូច​ជា​ពេល​ទៅ​មើល​កុន ឬ​ហូប​អ្វី​ជាមួយ​គ្នា គេ​នឹង​ដឹងថា​អ្នក​ចង់​មើល​រឿង​អ្វី ចង់​ហូប​ឬ​ចូល​ចិត្ត​ម្ហូប​អ្វី​ជាមិន​ខាន ព្រោះ​ថា​អ្នក​ធ្លាប់បាន​និយាយពី​រឿង​ទាំង​នោះកន្លង​មក។​

អ្នក​ដែល​លួច​ស្រឡាញ់អ្នក​នឹង​ចាំថ្ងៃកំណើត​របស់​អ្នក ព័ណ៌​ដែល​អ្នក​ចូលចិត្ត​ និង​អាហារ​ដែលអ្នក​ចូល​ចិត្ត​ជា​ដើម ហើយ​ក៏​នឹង​ធ្វើវា​ដើម្បី​អ្នក​ផង​ដែរ។

៦. ម្នាក់​នោះតែងតែ​ណែនាំអ្នក​ទៅ​មនុស្ស​សំខាន់​ៗ

បើ​គេ​តែងតែណែនាំអ្នក​ទៅ​កាន់​សមាជិក​គ្រួសារ​របស់គេ ឬមិត្ត​ជិត​ស្និទ្ធ​របស់គេដើម្បី​ឲ្យ​អ្នក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​ទាំងនោះ​ ក៏មាន​ន័យ​ថា​គេ​ទំនង​ជា​លួច​ស្រឡាញ់អ្នក​ហើយ។​ អ្នក​ដែល​លួច​ស្រឡាញ់អ្នក​នឹង​ព្យាយាម​ភ្ជាប់ទំនាក់ទំនង​រវាង​អ្នក​នឹងមនុស្ស​សំខាន់​របស់គេ​​ដើម្បី​អាចជួយ​អ្នក​ក្នុង​កិច្ច​ការ​ការងារ ឬ​ជិវិត​ឲ្យ​កាន់តែ​ប្រ​សើរ។

៧. និយាយ​ដល់ថ្ងៃអនាគត

ម្នាក់នោះតែង​និយាយ​ពី​រឿង​អនាគត ដោយ​មាន​ប្រើ​ពាក្យ «យើង» ឬ«ខ្ញុំ» ហើយ​អ្នក​សង្គេត​មើល​ថា​តើងគេ​និយាយញឹកញាប់​ប៉ុនណា? អ្នកអាច​កត់​សម្គាល់ថា​អ្នក​ដែល​នៅជិត​អ្នក​ហើយ​ភ្លាមៗ​ចាប់​ផ្តើម​និយាយ​ពី​រឿង​អនាគត​ដែលអាច​​ជាមួយ​អ្នក មានន័យ​ថា​ម្នាក់នោះ​បាន​លួច​ស្រឡាញ់អ្នក និង​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍អ្នក​រួច​ទៅ​ហើយ៕

ប្រភព៖ Businessinsider ប្រែសម្រួលដោយ៖ ជំនោរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី