• 2019-07-31 07:25:19
  • ព័ត៌មាន

ហាង​តែ​ មួយកន្លែង​នៅ​ជប៉ុន​ បើក​ស្វាគមន៍សម្រាប់​អ្នក​ ដែល​ស្រលាញ់​កូន​ជ្រូក​តូច​ៗ Cute cute

  • 2019-07-31 07:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​តែ​មួយ​កន្លែង​​នៅ​ក្នុង​ទី​ក្រុង​ Tokyo កំពុង​តែ​ទទួល​បាន​ការ​ពេញ​និយម​ទៅ​លើ​ការ​រៀប​ចំ​របស់​ខ្លួន​ ជា​ពិសេស​សម្រាប់​អ្នក​ស្រលាញ់​សត្វ​ចិញ្ចឹម​​ដូច​ជា​កូន​ជ្រូក​តូចៗ​ និង​នៅ​ក្មេង​ៗ។

ហាង​​តែ​មួយ​នេះ​ឈ្មោះ​ថា​ «teacup pigs» បើក​សម្រាប់​អ្នក​ដែល​ស្រលាញ់​សត្វ​ប្រភេទ​នេះ​ អាច​ប៉ះ​ លេង​ជាមួយ​វា​និង​​ឃើញ​ពី​ភាព​គួរ​ឲ្យ​ស្រលាញ់​របស់​វា​ មិន​ត្រឹម​តែ​អង្គុយ​ផឹក​តែ​ជែក​កម្សាន្ត​ជា​មួយ​មិត្តភ័ក្ដិ​​​នោះ​ទេ ថែម​ទាំង​បាន​ឃើញ​ពី​ភាព​គូរ​ក្នាញ់ និង​កូន​ជ្រូក​ ​Cute cute នៅ​តូច​ទាំង​នោះ​​ថែម​ទៀត​ផង​។

កូន​ជ្រូក​ ដែល​មាន​នៅ​ទី​នោះ​ មាន​អាយុ​ត្រឹម​តែ ២ ទៅ ៤ខែ និង​ទម្ងន់​ត្រឹម​តែ​ ៥ គីឡូជាង​ទាំង​ប៉ុណ្ណោះ។ មិន​បាន​ទៅ​ជប៉ុន​លេង​ជាមួយ​កូន​ជ្រូក​ទាំង​នោះ​ លោក​អ្នក​អាច​ចូល​ទៅ​ក្នុង​ Acc IG របស់​ហាង​មួយ​នេះ​បាន​ ដែល​មាន​ឈ្មោះ​ថា«mipigcafe» ​មាន​អ្នក​ Followers 17.3K និង​បាន​ឃើញ​ពី​សកម្មភាព​ជា​ច្រើន​របស់​វា​៕

ប្រភព៖ nextshark ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា

មតិយោបល់