• 2019-08-01 02:31:47
  • ព័ត៌មាន

មកមើល ស្ពានកញ្ចក់វែងជាងគេបំផុតក្នុងពិភពលោក គ្រោងសម្ពោធនៅចិន

  • 2019-08-01 02:31:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​កញ្ចក់​មួយ​ខ្សែ​ដែល​នឹង​ត្រូវ​កំណត់​ថា​មាន​ប្រវែង​វែង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក នឹង​ត្រូវ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នា​ខែ​ក្រោយ​នេះ​ហើយ​ក្នុង​ប្រទេស​ចិន។

ស្ពាន​កញ្ចក់​នេះ ស្ថិត​នៅ​តំបន់​ទេសភាព​ដ៏​ស្រស់ស្អាត​នៃ Huangguoshu ដែល​មាន​ភាព​ល្បី​ល្បាញ​ឈ្មោះ​ដោយ​សារ​ទឹក​ជ្រោះ និង​ថ្មភ្នំ។ ស្ពាន​កញ្ចក់​វែង​ជាង​គេ​នេះ មាន​ប្រវែង​សរុប ៥៥០​ម៉ែត្រ ដែល​បំបែក​កំណត់​ត្រា​ចាស់​កាន់​កាប់​ដោយ​ស្ពាន​កញ្ចក់​មួយ​ផ្សេង​ទៀត​ដែល​មាន​ប្រវែង​ត្រឹម ៤៨៨​ម៉ែត្រ។ យោង​តាម​នាយក​គ្រប់គ្រង​នៃ​តំបន់ Huangguoshu លោក Pan Zhaofu ឲ្យ​ដឹង​ថា "យើង​ចង់​បង្កើត​រីហ្ស៊ត​មួយ​ដែល​ភ្ញៀវ​ទេសចរ​អាច​កម្សាន្ដ និង​រីករាយ​ជាមួយ​សកម្មភាព​កីឡា​ផ្សេង​ៗ​ដើម្បី​សុខភាព។”

គួរ​ឲ្យ​ដឹង​ថា ស្ពាន​កញ្ចក់​វែង​ជាង​គេ​នេះ ត្រូវ​បាន​ចាប់​ផ្ដើម​សាង​សង់​ដំបូង​កាល​ពី​ខែ​មីនា​កន្លង​ទៅ​ដោយ​ចំណាយ​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ​ជា ១​លាន​ដុល្លារ ហើយ​វា​ជា​ស្ពាន​កញ្ចក់​ដំបូង​គេ​នៅ​ក្នុង​ខេត្ត Guizhou ប្រទេស​ចិន៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់