• 2019-08-01 03:35:23
  • ព័ត៌មាន

ទីបំផុត! អាមេរិកតាមសម្លាប់ កូនប្រុសប៊ីនឡាដែនស្នងដំណែងក្រុមអាល់កៃដា បានសម្រេច

  • 2019-08-01 03:35:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​របស់​លោក​ប៊ីនឡាដែន ដែល​ស្នង​ដំណែង​ជា​មេ​ដឹក​នាំ​ក្រុម​អាល់កៃដា ត្រូវ​អាមេរិក​តាម​សម្លាប់​បាន​សម្រេច​ហើយ​។ នេះ​បើ​តាម របាយការណ៍​របស់​សារព័ត៌មាន​អាមេរិក​ដែល​ចេញ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

យោង​តាម​សារព័ត៌មាន NBC ឲ្យ​ដឹង​ថា​មន្ត្រី​ប៉ូលិស​អាមេរិក​ចំនួន​បី​រូប បាន​ធ្វើ​ការ​បញ្ជាក់​ថា​ពួកគេ​ពិត​ជា​ទទួល​ព័ត៌មាន​ពី​ការ​ស្លាប់​របស់​កូន​ប្រុស​ប៊ីន​ឡាដែន​ពិត​ប្រាកដ​មែន ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ពេលវេលា និង​ទីកន្លែង​នៃ​ការ​ស្លាប់​ច្បាស់​លាស់​នោះ​ទេ។ ប្រភព​ផ្សេង​ទៀត​ឲ្យ​ដឹង​ថា កូន​ប្រុស​របស់​ប៊ីនឡាដែន​ឈ្មោះ Hamza ត្រូវបាន​នាយកដ្ឋាន​រដ្ឋ​អាមេរិក ប្រកាស​ផ្ដល់​ប្រាក់​រង្វាន់ ១​លាន​ដុល្លារ​សម្រាប់​អ្នក​ដែល​អាច​កាត់​ក្បាល​រូប​គេ​បាន។ ការ​ប្រកាស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩​កន្លង​ទៅ ដែល​ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​តាម​ចាប់​ខ្លួន Hamza អស់​រយៈ​ពេល​ជាង​២​ឆ្នាំ។

គួរ​ឲ្យ​ដឹង​ថា Hamza គឺ​ជា​កូន​ទី ១៥​របស់​ប៊ីន​ឡាដែន​ជា​មួយ​ប្រពន្ធ​ទី ៣​របស់​លោក ហើយ​រូប​គេ​មាន​អាយុ​ប្រមាណ​ជា ៣០​ឆ្នាំ​នៅ​ពេល​ដែល​អាមេរិក​សម្លាប់​ខណៈ​ដែល​ទើប​ស្នង​ដំណែង​ពី​ឪពុក​ធ្វើ​ជា​មេ​ដឹក​នាំ​ក្រុម​ឧទ្ទាម​អាល់-កៃដា៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់