• 2019-08-01 06:38:38
  • ស្នេហា

សញ្ញា ៦​យ៉ាង​បង្ហាញថាមិត្តស្រីរបស់អ្នកជាមនុស្សហួងហែងដៃគូខ្លាំងបំផុត

  • 2019-08-01 06:38:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រច័ណ្ឌ ហួងហែង គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​សម្រាប់​គូ​ស្នេហ៍​នីមួយ​ៗ​ដើម្បី​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ខ្លួន​ទៅ​កាន់​ដៃ​គួ។ ប៉ុន្ដែ​មាន​ចំណុច​មួយ​ចំនួន​ផ្សេង​ទៀត អាច​លើស​លប់​ពី​អ្វី​ដែល​ដៃ​គូ​ចង់​បាន ហើយ​អាច​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​ឈាន​ទៅ​ដល់​ការ​បែកបាក់។

ខាងក្រោមនេះ គឺជា៦សញ្ញាបង្ហាញថាមិត្តស្រីរបស់អ្នកជាមនុស្សហួងហែងដៃគូខ្លាំងបំផុត ៖

១. កំណត់ពេលវេលាឲ្យអ្នក

នៅ​ពេល​ដែល​អ្នក​ចេញ​ទៅ​ណា​មក​ណា​ម្ដង​ៗ មិត្ត​ស្រី​របស់​អ្នក​តែង​តែ​កំណត់​ពេល​វេលា​ច្បាស់​លាស់​ថា​តើ​ពេល​ណា​ត្រូវ​ត្រលប់​មក​វិញ។ ប្រសិន​បើ​អ្នក​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ត្រលប់​មក​វិញ នាង​នឹង​បង្ហាញ​អារម្មណ៍​ខឹង​សម្បារ ឬ​ឈាន​ដល់​ការ​ឈ្លោះ​គ្នា​ជា​ដើម។

២. នាងតែងតែត្រូវជានិច្ច

សញ្ញា​មួយ​ទៀត​បង្ហាញ​ថា មិត្តស្រី​របស់​អ្នក​ជា​មនុស្ស​ហួងហែង​ខ្លាំង​គឺ​នៅ​ពេល​ដែល​នាង​តែង​តែ​ត្រូវ​ជា​និច្ច។ ពេល​ខ្លះ​ទោះ​បី​ជា​អ្នក ត្រូវ​ក្នុង​រឿង​ណា​មួយ​ក៏​ដោយ ក៏​នាង​នៅ​តែ​ប្រកែក​ហើយ​យក​ឈ្នះ​ជា​និច្ច ហើយ​មាន​ពេល​ខ្លះ​ទៀត​អ្នក​ប្រាកដ​ក្នុង​ចិត្ត​ថា​មិត្ត​ស្រី គឺ​ជា​អ្នក​ខុស​ប៉ុន្តែ​អ្នក​នៅ​តែ​សុខចិត្ត​ព្រម​ធ្វើ​ចាញ់​រហូត។

៣. តែងតែរអ៊ូរទាំពេលអ្នកចំណាយលុយលើរបស់ផ្សេងៗ

នៅ​ពេល​ដែល​មិត្ត​ស្រី​របស់​អ្នក ទាមទារ​ចង់​ដឹង​គ្រប់​យ៉ាង​ពី​លុយ​ដែល​អ្នក​ចំណាយ​ទៅ​លើ​អ្វី​ខ្លះ ជា​សញ្ញា​បង្ហាញ​ថា​នាង​កំពុង​តែ​ហួង​ហែង​អ្នក​ខ្លាំង​បំផុត។ ពេល​ខ្លះ សូម្បី​តែ​ចំណាយ​តិចតួច​ដែល​មិន​សំខាន់ ក៏​នាង​នៅ​តែ​ចង់​ដឹង​ចង់​ឮ​ផង​ដែរ។

៤. ទាមទារចំណាប់​អារម្មណ៍របស់អ្នក

មិនថា​អ្នក​ទៅ​ជួប​ជុំ​គ្រួសារ ឬ​មិត្តភ័ក្ដិ​នោះ​ទេ ឲ្យ​តែ​អ្នក​ទៅ​ណា​មក​ណា​ដោយ​មិន​មាន​មិត្ត​ស្រី នោះ​នាង​នឹង​សម្ដែង​អាការ​អាក់អន់​ស្រពន់​ចិត្ត ដោយ​សារ​នាង​ចង់​បាន​ចំណាប់​អារម្មណ៍​ពី​អ្នក​តែ​ម្នាក់​គត់។

៥. ត្រួសត្រាយផ្លូវការងារឲ្យអ្នក

នាង​អាច​នឹង​គិត​គូរ​ទុក​មុន​សម្រាប់​អាជីព​របស់​ក្នុង​រយៈ​ពេល ៥ ទៅ​១០​ឆ្នាំ​ខាង​មុខ បើ​ទោះ​បី​ជា​អ្នក​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​ការងារ​នោះ​ក៏​ដោយ។

៦. ទូរស័ព្ទ​ឥតឈប់ឈរ

មិន​ថា​អ្នក​នៅ​ទី​ណា ពេល​ណា​ឬ នៅ​ជា​មួយ​នរណា​នោះ​ទេ មិត្ត​ស្រី​របស់​អ្នក​តែង​តែ​ទូរស័ព្ទ​រក​អ្នក​ឥត​ឈប់​ឈរ​ដោយ​ខាន​មិន​បាន។ អ្វីគ្រប់យ៉ាង​ដែល​អ្នក​ធ្វើ នាង​តែង​តែ​ចង់​ពាក់ព័ន្ធ​ក្នុង​រឿង​នោះ​ទាំង​ដែល​ពេល​ខ្លះ​អ្នក​មាន​ភាព​ទើស​ទាល់​ក៏​ដោយ៕

អត្ថបទ ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី