• 2019-08-26 11:00:00
  • សុខភាព

មិន​បាច់​វះកាត់​នាំ​អស់​លុយ! ញ៉ាំ​អាហារ​ទាំង​នេះ ស្រីៗ​នឹងបាន​គូទស្អាតដូចប្រាថ្នា

  • 2019-08-26 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿ​អត់​ថា​ គ្រាន់តែ​ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់​ ជា​មួយ​របប​អាហារ​ដែល​មាន​សុខភាព​សម្បូរ​វីតាមីន អាច​បំប៉ន​ឲ្យ​អ្នក​គូទ​អ្នក​មាន​រូប​រាង​ស្អាត​បាន? អាហារ​ប៉ុន្មាន​ប្រភេទ​ខាង​ក្រោម​នេះ ជា​ចំណែក​មួយ​ជួយ​ការ​លូតលាស់​កម្លាំង​សាច់ដុំ ឆាប់​បង្កើន​ឲ្យ​​រូបរាង​កាយ​កាន់​តែ​ស្អាត​ដូច​ក្ដី​ស្រមៃ​របស់​អ្នក​៖

១.អង្ករសម្រូប

​អង្ករសម្រូប ​ផ្ដល់​នូវ​តុល្យ​ភាព​ដែល​ល្អឥតខ្ចោះ​នៃ​ការបូអ៉ីដ្រាត​ និង​ប្រូតេអ៉ីន​ដែល​មាន​ច្រើន​ជាង ៥ ក្រាម​ក្នុង​បាយ​ឆ្អិន​មួយ​កែវ។ ការ​សិក្សា​ស្រាវ​ជ្រាវ​ដោយ​យក​មនុស្ស​ ២៤នាក់ ប្រើ​រយៈពេល ៨ សប្ដាហ៍ ដើម្បី​ឲ្យ​ញ៉ាំ​អង្ករសម្រូប​​បាន​ឲ្យ​ឃើញ​ថា ការ​បង្កើន​ប្រូតេអ៉ីន​ក្នុង​ខ្លួន​ជួយ​ដល់​ការ​ហាត់ប្រាណ​ប្រចាំ​ថ្ងៃ។

២.គ្រាប់​ល្ពៅ

គ្រាប់​ល្ពៅ​ជា​អាហារ​សម្រន់​មួយ​ដែលសូម្បី​តែ​កូន​ក្មេង​ក៏​ចូលចិត្ត។​ អ្នក​អាច​នឹង​មិន​ដឹង​ថា​គ្រាប់​ល្ពៅ​មាន​អត្ថប្រយោជន៍​ប៉ុណ្ណា​នោះ​ទេ។ គ្រាប់​ល្ពៅ​មិន​ត្រឹមតែ​ឆ្ងាញ់​ទេ តែ​សម្បូរ​ទៅ​ដោយ​ជីវជាតិ និង​ជាតិ​ម៉ាញេស្យូម​ ​ដែល​ផ្ដល់​ឲ្យ​រាងកាយ​ដល់​ទៅ​ ៤០% នៃ​តម្រូវការ​ប្រចាំថ្ងៃ​របស់​អ្នក។

៣.ទឹកដោះគោ

ទឹកដោះគោ​មានប្រូតេអ៉ីន​រហូត​ដល់​ទៅ​ជិត ៨ ក្រាម​ក្នុង​មួយ​កែវ។ ភេសជ្ជៈ​នេះ​មាន​ទាំង​ប្រូតេអ៉ីន​រំលាយ​អាហារ​យឺត​ និង​លឿន​ដែល​ជំនួយ​សាច់ដុំ​របស់​អ្នក​ជាមួយ​អាមីណូអាស៊ីត​ក្រោយ​ពេល​ហាត់ប្រាណ​រួច។ ការសិក្សា​របស់​ស្ត្រី ២០នាក់ អស់រយៈពេល ១២សប្ដាហ៍ បាន​ឲ្យឃើញ​ថា ផឹក​ទឹកដោះគោ​បន្ទាប់​ពី​ហាត់​ប្រាណ​រួច​​​ជួយ​ពង្រឹង​កម្លាំង​សាច់ដុំ និង​ដុតរំលាយ​ខ្លាញ់​ក្នុង​ខ្លួន។

​៤.តៅហ៊ូ

តៅហ៊ូ​ត្រូវ​បាន​ផលិត​ចេញ​ពី ទឹកដោះគោ​សណ្ដែកសៀង​។ ប្រូតេអ៉ីន​សណ្ដែក​សៀង​ដែល​ចម្រាញ់​ទៅជា​តៅហ៊ូ​ អាច​មាន​អត្ថប្រយោជន៍​មិន​គួរ​អោយ​ជឿ​សម្រាប់​ត្រគាក​ និង​គូទ​របស់​អ្នក។ ការ​សិក្សា​រយៈពេល ៣០​ថ្ងៃ​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​ប្រូតេអ៉ីន​សណ្ដែកសៀង​​​បង្កើន​បរិមាណ​សាច់ដុំ​យ៉ាង​ច្រើន​ចំពោះ​មនុស្ស​ដែល​មិន​សូវ​បាន​ហាត់ប្រាណ។

៥.ប៊័រ​សណ្ដែកដី

អាហារ​បំប៉ន​ដូចជា គ្រាប់ស្វាយចន្ទី​ អាល់ម៉ុង​ និង​ប៊័រ​សណ្ដែកដី ​សុទ្ធ​តែ​ផ្ទុក​នូវ​ខ្លាញ់​ល្អ​សម្រាប់​សុខភាព​ក៏​ដូចជា​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ដូចជា វីតាមីន​ E ម៉ាញ៉េស្យូម​ ប៉ូតាស្យូម និង​កាល់ស្យូម។ ការ​បរិភោគ​អាល់ម៉ុន​ទាំងមូល ៧៥ ក្រាម ក្នុងមួយថ្ងៃ​បង្កើន​ប្រសិទ្ធ​ភាព​លំហាត់​ប្រាណ​ចំពោះ​អ្នក​ចូលចិត្ត​ជិះកង់។

៦. ទ្រូង​មាន់

​​ទ្រូង​មាន់​ផ្ទុក​នូវ​ប្រូតេអ៊ីន​ខ្ពស់​ ដែល​ល្អ​សម្រាប់​អ្នក​ដែល​កំពុង​តែ​សម្រក​ទម្ងន់។ វា​ផ្ទុក​នូវ​ វីតាមីន B ដែល​មាន​ដូចជា Niacin, B6 និង​ B12។ ទទួល​ទាន​របប​អាហារ​ទាំង​នេះ ផ្ដល់​ជា​ជំនួយ​និង​កម្លាំង​យ៉ាង​ខ្លាំងក្លា​ដល់​អ្នក​ពេល​ហាត់ប្រាណ។

​​

ប្រភព៖ healthline ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទពេញនិយម