• 2019-08-06 06:55:32
  • ព័ត៌មាន

អ្នកទោសរត់ពន្ធគ្រឿងញៀន តុបតែងខ្លួនជាស្រីប៉ុនប៉ងហែកគុក តែត្រូវបកស្បែកមុខ (មានវីដេអូ)

  • 2019-08-06 06:55:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទោស​រត់​ពន្ធ​គ្រឿង​ញៀន​ម្នាក់​ក្នុង​ពន្ធនាគារ​នៃ​ប្រទេស​ប្រេស៊ីល បាន​ប្រើប្រាស់​ការ​តុបតែង​ខ្លួន​ជា​ក្មេង​ស្រី​ដើម្បី​ប៉ុនប៉ង​ចេញ​ពី​គុក ប៉ុន្តែ​ចុង​ក្រោយ​ត្រូវ​ប៉ូលិស​ចាប់​បាន​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

ហេតុ​ការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ កើត​ឡើង​នៅ​ពន្ធនាគារ Bangu នៃ​រដ្ឋ Rio de Janeiro ដែល​ជនល្មើស​ឈ្មោះ Clauvino da Silva ព្យាយាម​ចេញ​ពី​គុក។ យោង​តាម​មន្ត្រី​ប៉ូលិស​ក្នុង​គុក​ឲ្យ​ដឹង​ថា បុរស​ខាង​លើ បាន​តែង​ខ្លួន​ជា​កូន​ស្រី​ដែល​មក​ជួប​សួរ​សុខ​ទុក្ខ ដោយ​ពាក់​ស្បែក​មុខ និង​សក់​ហើយ​គេច​ចេញ​តាម​ទ្វារ​ខាង​មុខ។ ផែនការ​របស់​គេ គឺ​ឲ្យ​កូន​ស្រី​នៅ​ក្នុង​គុក​របស់​ខ្លួន​ជំនួស​សិន​ដើម្បី​កុំ​ឲ្យ​មាន​ការ​សង្ស័យ។

ក្រោយ​ផែនការ​នេះ បាន​ទទួល​បរាជ័យ​ដោយ​ប៉ូលិស​ធ្វើ​ការ​ចាប់​ខ្លួន​កូន​ស្រី​របស់​គេ និង​មនុស្ស ៧​នាក់​ផ្សេង​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួយ​រំដោះ​អ្នក​ទោស។ ចំណែក​ឯ​ជន​ល្មើស Silva នឹង​ត្រូវ​ប្ដូ​ទៅ​កាន់​គុក rio Laércio da Costa Pelegrino ហើយ​ទទួល​ការ​ពិន័យ​បន្ថែម​ទៀត៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់