- 2019-08-07 02:37:46
- ព័ត៌មាន
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងបើកសន្និសីទពន្យល់រឿងកុងទ័រភ្លើង
- 2019-08-07 02:37:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងបើកសន្និសីទពន្យល់រឿងកុងទ័រភ្លើង
ចន្លោះមិនឃើញ
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី "ចម្ងល់ពាក់ព័ន្ធនឹងកុងទ័រភ្លើង" ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី ៨សីហា ឆ្នាំ២០១៩ វេលាម៉ោង ៩:៣០ នាទីព្រឹក នៅជាន់ផ្ទាល់ដីសាលប្រជុំនៃទីស្ដីការគណៈរដ្ឋមន្ត្រី។
យោងតាមសេចក្ដីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះកាលបរិច្ឆេតថ្ងៃទី ៦ សីហា បានឲ្យដឹងថា សន្និសីទគឺមានទិសដៅ និងគោលបំណងពន្យល់ឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ ដែលលោកកំពុងផ្ដោតការយកចិត្តទុកដាក់លើបញ្ហាដែលពាក់ព័ន្ធទៅនឹងកុងទ័រភ្លើងនេះ។
សេចក្ដីជូនដំណឹងនេះ ចាត់ទុកការអញ្ជើញសារព័ត៌មានគ្រប់និន្នាការចូលរួមយកព័ត៌មាន ដើម្បីផ្សព្វផ្សាយជាសាធារណៈ។
វាគ្មិនដែលនឹងអញ្ជើញចូលរួមមាន
១. ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា ២. ឯកឧត្ដម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា
សូមអានសេចក្ដីជូនដំណឹងទាំងស្រុងខាងក្រោមនេះ៖