• 2019-08-17 03:05:00
  • ព័ត៌មាន

ចង់ក្លាយទៅស្រ្តីឆ្នើមកុំភ្លេចការពាក្យចូលរួមវគ្គបណ្តុះបណ្តាលក្នុងក្លឹបBe your Own hero

  • 2019-08-17 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Be Your Own Hero ជាក្លឹបមួយដែលបើកឡើងដើម្បីពង្រឹងសម្ថភាពស្រ្តីវ័យក្មេងដែលផ្តោតទៅលើចំនុចសំខាន់ៗដូចជា៖

 ពង្រឹងសក្ដានុពលស្រ្តីអោយមានភាពជាអ្នកដឹកនាំសម្រាប់ថ្ងៃអនាគត មានទស្សនវិស័យច្បាស់លាស់ដើម្បីប្រែក្លាយពួកគេទៅជាស្រ្តីឆ្នើម និងអ្នកដឹកនាំឆ្នើម។

 បង្កើតនូវជំនាញផ្នែកទន់ និងជំនាញផ្នែករឹងដល់សមាជិកតាមរយៈការចែករំលែក និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងគ្រូបង្វឹកនឹងសមាជិក។

 អោយស្រ្តីមានភាពក្លាហានក្នុងការបញ្ចេញសម្លេងជាសារធារណៈ ដែលជាចំណុចខ្លាំងមួយដើម្បីអោយស្រ្តីអាចធ្វើបានអ្វីជាច្រើនលើសពីការរំពឹងទុក។

ពេលថ្មីៗនេះក្លឹប Be Your Own Hero បានបើកទទួលសិក្ខាកាមថ្មីជំនាន់ទី៤ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ម៉ោង៥និង៣០នាទី។ លក្ខខន្តិកៈក្នុងការក្លាយជាសមាជិកនៅក្នុងក្លឹបនេះមានដូចជា៖

 ជាស្រី្តដែលមានអាយុពី១៨ឆ្នាំ ដល់៣៣ឆ្នាំ

 ជាស្ត្រីដែលចង់អភិវឌ្ឍខ្លួនឯងពិតប្រាកដ

 មានពេលវេលាអាចចូលរួមក្នុងកម្មវិធីរៀងរាល់ពេលថ្ងៃសៅរ៍

 ជាស្រ្តីដែលតែងតែចង់លើកកម្ពស់សិទ្ធនិងសេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្លួនឯង

ក្លឹប Be Your Own Hero នឹងរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងសកម្មភាពផ្សេង ដើម្បីដុសខាត់ភាពខ្សោយរបស់ពួកគេអោយក្លាយជាបុគ្គលឆ្នើមវិញ។ ហើយក្លឹបនេះព្យាយាមស្ថាបនាឲ្យស្រ្ដីមានភាពរឹងមាំ ក្នុងការក្លាយខ្លួន ឬត្រៀមខ្លួន ដោយភាពជឿជាក់ជាអ្នកដឹកនាំស្រ្ដីនៅកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត ដើម្បីក្លាយជាស្រ្តីគំរូដល់ក្មេងស្រីជំនាន់ក្រោយ ដើម្បីអោយពួកគេរៀនសូត្រតាមគំរូល្អៗរបស់រៀមច្បង។ សម្រាប់លោកស្រី គង់ សូរីតា ជាគ្រូបង្វឹកក្នុងក្លឹប Be Your Own Hero បានបង្ហាញពីសក្ដានុពល ភាពរីកចម្រើន និងភាពជោគជ័យរបស់ខ្លួន ក្នុងការចូលរួមបណ្ដុះបណ្ដាលស្រ្ដីនៅកម្ពុជា ដោយមានស្រ្ដីជាច្រើនមានភាពរឹងមាំលើកខ្លួនឯងនិងមាន ជំនឿចិត្តក្នុង ការផ្លាស់ប្តូរខ្លូនទាំងតាមរយៈការរៀនសូត្រក្នុងក្លឹបនេះ។

ត្រឹមរយៈពេល១ឆ្នាំប៉ុណ្ណោះ ក្លឹប Be Your Own Hero បានបណ្ដុះបណ្ដាលស្រ្ដីជាច្រើននាក់នៅកម្ពុជា ឲ្យយល់ដឹងពីអត្ថប្រយោជន៍ និងភាពក្លាហានក្នុងការប្រឡូកក្នុងសង្គម ការចេញរកស៊ី ភាពជាស្រ្ដីម្នាក់ ដោយឈរលើភាពរឹងមាំរបស់ខ្លួន។ ជាក់ស្ដែងស្រ្ដីជាច្រើនបានចូលរួមក្នុងក្លឹប Be Your Own Hero បើទោះបីជាពួកគេមានភាពមមាញឹកយ៉ាងណាក្តី ក៏ក្រុមស្ត្រីមួយនេះមិនបោះបង់ចំណងមិត្តភាព ដែលមាននៅក្នុងក្លឹបនេះឡើយ។ ពួកគាត់តែងបែងចែកពេលវេលារបស់ខ្លួន ដើម្បីធ្វើការចូលរួម និងចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមក។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ក្រុមការងារតាមរយៈ៖  លេខទូរសព្ទ័ ០៧០ ៩៤៩ ៤៦៦/០៩៦ ៥៨២ ៨៩៦៣  ហ្វេសបុក៖ Be Your Own HERO ចង់ក្លាយជាសមាជិកក្នុងក្លឹបនេះចុះឈ្មោះតាមរយៈលីងខាងក្រោម៖ ចុចទីនេះ

អត្ថបទ៖ Khun Pisith

មតិយោបល់