• 2019-08-17 02:15:15
  • ព័ត៌មាន

ឡូយ​ម្ល៉េះ! នីកូ និង​ សុខ សោម៉ា​វត្តី ត្រៀមជួបFan ផ្សារទំនើបអូឡាំព្យា នៅ ល្ងាចថ្ងៃនេះ

  • 2019-08-17 02:15:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​មើល​តារា​ចម្រៀង នីកូ ច្រៀង​ផ្ទាល់ៗ​អត់? ហើយ​ចង់​ជួប​ និង​ថត​ Selfie ជា​មួយ​អ្នក​ស្រីស្អាត សាច់​ចាំ សុខ សោម៉ាវត្តី អត់? បើ​​​ចង់ កុំ​​​ភ្លេច​មក​លេង​កម្មវិធី “​​ដំណើរ​​​ទៅកាន់​​​ផ្សារ​​​ទំនើប​អូឡាំ​​​ព្យា​នា​រដូវ​ភ្លៀង" ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​​​សៅរ៍​​ ទី ១៧ សីហា ២០១៩ ស្អែក​​នេះ ​ព្រោះ​នឹង​មាន​ហ្គេម​សប្បាយៗ​ជា​ច្រើន​ ដែល​បើក​ឲ្យ​ចូល​រួម​ដោយ​សេរី។

ក្រៅ​ពី​មាន​ហ្គេម​កម្សាន្ត និង​បាន​មើល​ការ​សម្ដែង​ពិសេសៗ ផ្ទាល់ៗ​ពី​តារា​ល្បី​ហើយ​នោះ កម្មវិធី​ក៏​មាន​ការ​ផ្ដល់​រង្វាន់​ជា​ច្រើន​សរុប​​រហូត​ដល់ ១ ម៉ឺន​ដុល្លារ។ រង្វាន់​ទាំង​អស់​​​​រួមមាន ម៉ូតូ​​​ទំនើប ១ រ​ង្វាន់ ទូ​ទឹកកក ៣ រ​ង្វាន់​​ នាឡិកាដៃ​​​ទំនើប ១០ រង្វាន់ ការ​​​ស្នាក់នៅ​​​សណ្ឋាគារ​ឯករាជ្យ លំដាប់​​​ផ្កាយ ៥ នៅ​​​ក្រុងព្រះសីហនុ សម្រាប់២ នាក់​ ៥ រង្វាន់ ការ​​​ស្នាក់នៅ​​​​សណ្ឋាគារ​ Olympia City Hotel សម្រាប់ ២ នាក់​​ ៥ រ​ង្វាន់ និង​​​រ​ង្វាន់​​​ផ្សេងៗ​​​ទៀត​​​ជាច្រើន​។

ដើម្បី​ឈ្នះ អ្នក​គ្រាន់តែ​​​​ចំណាយ ១៥ ដុល្លារ នៅ​ក្នុង​​​ហាង​​​ណាមួយ ឬ​ ១០ ដុល្លារ ទៅលើ​​​ចំណីអាហារ​​​ក្នុង​​​ផ្សារ​​​ទំនើប​​​អូ​​​ឡាំ​​​ព្យា (​​ការ​ចំណាយ​​​ត្រូវ​​​ឋិត​​​ក្នុង​​​វិក្កយបត្រ​​​តែមួយ​​) រួច​បង្ហាញ​​​វិក្កយបត្រ​​​ទៅកាន់​បញ្ជរ​សេវា​​​ព័ត៌មាន​​​នោះ​​​លោកអ្នក​​​នឹង​​​ទទួល​បាន​​​សន្លឹកឆ្នោត​​​ផ្សង​សំណាង​​​ភ្លាមៗ​​​តែម្ដង​​​។​

កម្មវិធី​សម្ពោធ “​​ដំណើរ​​​ទៅកាន់​​​ផ្សារ​ទំនើប​អូឡាំ​​​ព្យា​​​នា​​​រដូវ​ភ្លៀង​​” ជាមួយ​​​កិ​ត្តិ​យស​​​លោក​​​ នី​​​កូ និង​​​​សុខ សោម៉ាវ​ត្តី ​​​នឹង​​​ធ្វើឡើង​​​នៅ​​​ផ្សារ​ទំនើប​អូឡាំ​​​ព្យា​ ក្នុង​ថ្ងៃ​​​សៅរ៍ ទី ១៧ សីហា ២០១៩ នេះ​​​ចាប់​ពី​​​ម៉ោង ៥:៣០ ​នាទី​​​ល្ងាច​​​ទៅ។ ​​​​សម្រាប់​ការ​ទិញ​​​ទំនិញ​​​ផ្សង​សំណាង​​​នេះ គឺ​នឹង​ចាប់ផ្ដើម​​​ពី​ថ្ងៃ ១៧ សីហា​​​រហូតដល់​​​ថ្ងៃ ៥ តុលា ឆ្នាំ ២០១៩។

រួសរាន់​​​ឡើង​​! ទិញ​​​ទំនិញ​​​គុណភាព​​​ល្អៗ ហើយ​​​មានឱកាស​​​ឈ្នះ​រង្វាន់​ទៀត!​

  • សម្រាប់​​​ព័ត៌មាន​​​លំអិត​​​សូម​​​ចូល​ទៅ​​​កាន់ Facebook Page ៖ Olympia Mall​
  • អាសយដ្ឋាន​​៖ មហាវិថី​​​ព្រះ​​​មុន្នី​​​រ៉េត (២១៧) ក្នុង​​​គ​ម្រោង Olympia City ជាប់​​​ព​ហុ​​​កី​​​ទ្ប​​​ដ្ឋា​​​ន​​​ជាតិ​​​អូ​​​ទ្បាំ​​​ពិ​​​ក ខណ្ឌ ៧​​មករា រាជធានី​​​ភ្នំពេញ៕

អត្ថបទ៖ Sokchea Heng

មតិយោបល់