- 2019-08-20 04:48:31
- ការអប់រំ
រូបភាពចាប់បានសំណៅឯកសារ ឆ្នាំចាស់-ថ្មី កំពុងធ្វើឲ្យមានការភ័ន្ដច្រឡំ
- 2019-08-20 04:48:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពចាប់បានសំណៅឯកសារ ឆ្នាំចាស់-ថ្មី កំពុងធ្វើឲ្យមានការភ័ន្ដច្រឡំ
ចន្លោះមិនឃើញ
រូបភាពច្រើនសន្លឹក ដែលបង្ហាញអំពីការលាក់សំណៅឯកសារតាមខ្លួនកាលពីថ្ងៃទី១៩ សីហា ម្សិលមិញ គឺជារូបភាពមិនមែនឆ្នាំនេះទេ តែជារូបភាពឆ្នាំចាស់ ដែលបានចែកចាយលើបណ្ដាញសង្គមហ្វេសបុក។ នេះជាការលើកឡើងរបស់ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានប្រាប់ Sabay កាលពីព្រឹកថ្ងៃទី ២០ សីហា ២០១៩នេះ។
លោកបានឲ្យដឹងថា រូបភាពចាប់បានសំណៅឯកសារមួយចំនួនដែលបង្ហោះតាមផេកផ្សេង ឬបណ្ដាញសង្គមណាមួយ ដែលមិនមែនជារូបភាពនៅលើគណនីផេកផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡា គឺជារូបភាពមិនត្រឹមត្រូវ ឬជារូបភាពចាស់ប៉ុណ្ណោះ។ ឯរូបភាពបង្ហោះនៅលើផេកក្រសួងអប់រំ គឺជារូបភាពពិត និងបច្ចុប្បន្នភាព។
ខាងក្រោមនេះ គឺជារូបភាពដែលបានបង្ហោះនៅផេកផ្លូវការក្រសួងអប់រំ កាលព្រីកថ្ងៃទី ២០ សីហា ២០១៩
ក្រសួងអប់រំបានឲ្យដឹងថា នៅថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ម្សិលមិញនេះបេក្ខជនប្រឡងសរុបមានចំនួន ១១៧ ០៤៣ នាក់ ស្រី ៦០ ៤២៧ នាក់ និងបេក្ខជនអវត្តមានចំនួន ១ ៧៤៥ នាក់ (១.៤៩%) ស្រី ៦៧៨ នាក់។