• 2019-08-26 03:47:44
  • ព័ត៌មាន

ឡើង​ស្វីត! ប្រទះ​ឃើញ​ឱក សុគន្ធ​កញ្ញា​បណ្ដើរ​ស្វាមី​ទៅ​សម្ពោធ​ហាង​នាឡិកា​ល្បី​លំដាប់​ពិភព​លោក​មួយ​នៅ​ភ្នំពេញ

  • 2019-08-26 03:47:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​កំពុង​ពរ​ពោះ​កូន​ក្នុង​ផ្ទៃ​ តែ​តារា​ចម្រៀង​សម្លេង​ផ្អែម ឱក សុគន្ធ​កញ្ញា កាន់​តែ​មាន​រូប​សម្រស់​ស្រស់​ស្អាត ពិសេស​កាល​ពី​ថ្មី​ៗ​នេះ លោក​ស្រី និង​ស្វាមី ថែមទាំង​ពាក់​នាឡិកា​បែប​គូ​ស្នេហ៍​ម៉ាក​ប្រណិត​ដ៏​ស្រស់​ស្អាត​ បណ្ដើរ​គ្នា​ចូល​រួម​សម្ពោធ​ហាង​នាឡិកា​ដ៏​ល្បី​ឈ្មោះ​លំដាប់​ពិភពលោក​ម៉ាក Longines​ ដែល​ទើប​ចូល​ដល់​កម្ពុជា​ជា​ផ្លូវការ កាល​ពី​ដើម​ខែ​សីហា​ ២០១៩ នេះ។​

ក្នុង​​ពិធី​កាត់​ខ្សែបូ​​សម្ពោធ​ហាង​លក់​នាឡិកា​ដ៏​ទំនើប​ម៉ាក​ Longines នៅ​ភ្នំពេញ ក្រៅ​ពី​វត្តមាន​តារា​ចម្រៀង ឱក​សុគន្ធ​កញ្ញា និង​ស្វាមី ដែល​ជា​អតិថិជន​នាឡិកា​នេះ​ផ្ទាល់​ ក៏​មានការ​អញ្ជើញ​ចូលរួម ពី​ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ​ រួម​ទាំង​ដៃ​គូរ​អាជីវកម្ម និង​អ្នក​សារព័ត៌មាន​ជាច្រើន​ផង​ដែរ។

ដើម្បី​អបអរ​ឱកាស​បើក​សម្ពោធ​ហាង​ផ្លូវ​ការ​ខ្លួន​នៅ​កម្ពុជា Longines​ បាន​ដាក់​បង្ហាញ​​នាឡិកា​ម៉ូដ​ថ្មី​បំផុត​របស់​ខ្លួន ដែល​ជា​ខូឡិកស្សិន​របស់ HydroConquest។

លក្ខណៈ​ពិសេស​​​នៃ​ការ​រចនា​នាឡិកា​ម៉ូដែល​ថ្មី​ HydroConquest គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ធន់​នឹង​ទឹក​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ថា​សក្ដិសម​បំផុត​ជាមួយ​កីឡា​ក្នុង​ទឹក។

Longines គឺ​ជា​ម៉ាក​នាឡិកា​បែប​​ប្រណិត​របស់​ក្រុម​ហ៊ុន​ Swatch Group Ltd ដែល​មាន​​ប្រភព​នៅ​ទី​ក្រុង​ Saint-Lmier នៃ​ប្រទេស​ស្វីស ​បង្កើត​តាំង​ពី​ឆ្នាំ ១៨៣២ ហើយ​បន្ត​ល្បី​ឈ្មោះ​បោះ​សម្លេង​ទូទាំង​ពិភពលោក។ ម៉ាក​នាឡិកា​នេះ​ស៊ីវិល័យ​​ពេញ​និយម​​គ្រប់​សម័យ​កាល ​មាន​ច្រើន​ម៉ូដ ច្រើន​ជម្រើស ស្រប​តាម​ចំណូលចិត្ត​របស់​អតិថិជន​គ្រប់​វ័យ។

ហាង​នាឡិកា Longinesដ៏​ទំនើប​នេះ​មាន​ទី​តាំង​នៅ​ផ្ទះលេខ171  ផ្លូវ​លេខ130 សង្កាត់​ផ្សារ​ថ្មី1 ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់