• 2019-08-26 07:00:27
  • ព័ត៌មាន

សហស្ថាបនិក និងនាយកប្រតិបត្តិរបស់អង្គការសុវណ្ណកុមារត្រូវបានបញ្ឈប់បណ្ដោះ​អាសន្ន

  • 2019-08-26 07:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្តីប្រកាសពីការបញ្ឈប់បណ្ដោះ​អាសន្ន លោក សុធា អរុណ នាយកប្រតិបត្តិរបស់អង្គការសុវណ្ណកុមារ និងបុគ្គលិកគ្រប់គ្រងរបស់លោកបន្ទាប់ពីមានភស្តុតាងសំខាន់ៗជាច្រើនទាក់ទងនឹងការប្រព្រឹត្តខុសតាមផ្លូវច្បាប់។ ការបញ្ឈប់បណ្ដោះ​អាសន្ននេះ គឺមានសុពុលភាពចាប់ផ្តើមពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៩។

ការសម្រេចចិត្ត​បញ្ឈប់​​អតីត​នាយកប្រតិបត្តិ​ខាងលើជាបណ្ដោះ​អាសន្ន​នេះ ធ្វើ​ឡើងបន្ទាប់ពីមាន​ការ​លួច​គណនីហ្វេសប៊ុករបស់អង្គការសុវណ្ណកុមារ ក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានមិនពិត​មួយចំនួន។ ទោះយ៉ាងណាក៏ដោយពួកយើងជឿជាក់ថាសាធារណជននឹងឃើញថា ការអត្ថាធិប្បាយអវិជ្ជមាន ដែលជនខិលខូចបានបង្ហោះនោះ គឺជារឿងដែលមិនពិត។ ពួកយើងបានចាត់វិធានការដើម្បីរាយការណ៏ពត័មានមិនពិតអស់នោះទៅខាងអាជ្ញាធរ និង ផ្នែកគ្រប់គ្រងការបង្ហោះតាមបណ្តាញហ្វេសប៊ុករួចហើយ។

គណៈអភិបាលបានដាក់ក្រុមជំនាញដើម្បីបន្តដឹកនាំ និងរក្សាប្រតិបត្តិការរបស់អង្គការសុវណ្ណកុមារ ដើម្បីបន្តផ្តល់ផលប្រយោជន៍ដល់កុមារនៅទីនោះ។ កុមារទាំងអស់កំពុងតែត្រូវបានយកចិត្តទុកដាក់ និងរក្សាសុវត្ថិភាពដោយអ្នកដែលមានជំនាញ និងបទពិសោធន៍ទាំងនេះ។

លោក Kara Heide សមាជិកក្រុមប្រឹក្សាភិបាលរបស់អង្គការសុវណ្ណកុមារ បានមានប្រសាសន៍ថា “គ្រួសារ Johnson និងក្រុមប្រឹក្សាភិបាលអង្គការសុវណ្ណកុមារ នៅតែបន្តយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាពរបស់កុមារគ្រប់ៗរូប។ ជោគជ័យរបស់អង្គការសុវណ្ណកុមារ និងកូនៗរបស់យើងគឺជាអាទិភាពទីមួយរបស់យើង

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ Sovannkomarmedia@gmail.com៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់