• 2019-08-28 03:10:55
  • ចរាចរណ៍

ធ្លាយ​ប្រេង​ខ្មៅ​ពេញ​ផ្លូវ​ត្រង់​ចំណោទ​យាយ​ម៉ៅ​ពេជ្រនិល​​

  • 2019-08-28 03:10:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមត្ថកិច្ច​ខេត្ត​កំពង់​ស្ពឺ ឲ្យ​ដឹងថា​ប្រេង​ខ្មៅ​បាន​ធ្លាយ និង​នៅ​ពាស​ពេញ​កំណាត់​ផ្លូវ​ជាតិ​លេខ​បួន​ត្រង់ចំណុច​យាយម៉ៅពេជ្រនិល​បន្ទាប់ពី​មានករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំដូច​គ្នា។

(ប្រេងខ្មៅ​លើ​ដង​ផ្លូវ/រូបភាព៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ)

នោះលើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​បាន​សរសេរ​ថា​នៅ​វេលា​ម៉ោង៧ និង​៣២​នាទី​ព្រឹក​នេះ មាន​គ្រោះ​ថ្នាក់ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​ត្រង់ចំណោទ​យាយម៉ៅ​ពេជ្រ​និល​ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៣ និង​១០៤ រវាង​រថយន្ត​ដឹក​ប្រេង​ខ្មៅ​របស់​ក្រុម​ហ៊ុន​​មួយ និង​រថយន្ត​ដឹក​ទំនិញ។

(រូបភាព៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ)

​ហេតុការ​ណ៍​នេះ​បាន​បណ្ដាល​ឲ្យ​ធ្លាក់​រថយន្ត​ពី​លើ​ផ្លូវ និង​បាន​បែក​ធ្លាយ​ប្រេង​ខ្មៅ​ពេញ​ផ្លូវ​នៅ​​កន្លែង​កើត​ហេតុ។ ស​មត្ថកិច្ច​បាន​សំណូម​ពរ​ឲ្យ​ប្រ​ជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​ប្រុង​ប្រយ័ត្ន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ត្រង់ចំណុច​ផ្លូវ​ឡើង​ចំណោទ​នេះ៕

(ប្រេងខ្មៅ​លើ​ដង​ផ្លូវ/រូបភាព៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ)

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម