• 2019-08-28 05:11:01
  • សុខភាព

សារប្រយោជន៍​នៃ​កាល់ស្យូម​ដែល​អ្នក​ម្ដាយ​សម័យ​ថ្មី​គួរ​តែ​យល់​ដឹង

  • 2019-08-28 05:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល់ស្យូម​ មាន​សារសំខាន់​ណាស់​ សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ និង​វ័យ​លូតលាស់​របស់​កុមារ។ តើ​អ្នក​ម្ដាយ​សម័យ​ថ្មី​ បាន​ដឹង​ដែរ​ឬ​ទេ​ថា​ បើ​ខ្វះ​កាល់ស្យូម​ ពួក​គេ​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​អ្វី​ខ្លះ​? ហើយ​តើ​ធ្វើ​យ៉ាង​ម៉េច​ ទើប​ដឹង​ថា​ យើង​មាន​កាល់ស្យូម​គ្រប់គ្រាន់​នោះ​?

ដើម្បី​ស្រាយ​ចម្ងល់​អស់​ទាំង​នេះ​ វេជ្ជបណ្ឌិត​ចំនួន​ ៣ រូប​ ព្រម​ទាំង​សាស្ត្រាចារ្យ​ ១ រូប​ នឹង​ផ្ដល់​វត្តមាន​ជា​ វាគ្មិន​ ក្នុង​សិក្ខាសាលា​មួយ​ស្ដី​ពី​ «សារប្រយោជន៍​នៃ​កាល់ស្យូម​» នៅ​ថ្ងៃ​ទី​ ៣១ ខែ​សីហា​ ខាង​មុខ​នេះ​ ចាប់​ពី​ម៉ោង​ ១០ ព្រឹក​ ដល់​ម៉ោង​ ៩ យប់​ នៅ​ផ្សារ​ទំនើប​ អ៊ីអនម៉ល សែនសុខ ស៊ីធី។

វាគ្មិន​ចំនួន​ ៤ រូប​នោះ​ មាន​ដូចជា​ វេជ្ជបណ្ឌិត​ ទេព សម្ភ័ស្ត , វេជ្ជបណ្ឌិត​ ជាន សុផល, វេជ្ជបណ្ឌិត​ ផៃ ណារិទ្ធ និង​សាស្ត្រាចារ្យ​ កេត លី សុត្ថា។

ខាង​ក្រោម​នេះ​ ជា​តារាង​ពេល​វេលា​ នៃ​សិក្ខាសាលា​ «សារប្រយោជន៍​នៃ​កាល់ស្យូម​» ៖

  • ១០:២០am - ១២:១០pm បទ​បង្ហាញ​ស្ដី​ពី​ «សារប្រយោជន៍​នៃ​កាល់ស្យូម​» សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​

  • ២:៣០pm - ៤:៤០pm បទ​បង្ហាញ​ស្ដី​ពី​ «សារប្រយោជន៍​នៃ​កាល់ស្យូម» សម្រាប់​កុមារ​

  • ៤:៥០pm - ៦:៤០pm បទ​បង្ហាញ​ស្ដី​ពី​ «សារប្រយោជន៍​នៃ​កាល់ស្យូម​» សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​

  • ៦:៥០pm - ៨:៤០pm បទ​បង្ហាញ​ស្ដី​ពី​ «សារប្រយោជន៍​នៃ​កាល់ស្យូម» សម្រាប់​កុមារ ។

ព័ត៌មាន​បន្ថែម​ សូម​ទូរស័ព្ទ​ទៅ​លេខ​ 096 944 3311/ 096 777 5645/ 098 980 444៕

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់