• 2019-09-04 01:00:00
  • សុខភាព

ទង្វើតូចមួយ ដែលធ្វើឲ្យស៊ុតបាត់បង់ទាំងជីវជាតិ ហើយនាំទុក្ខដល់សុខភាពទៀត

  • 2019-09-04 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យ​កាល​កាន់​តែ​ជឿនលឿន មេផ្ទះ​ឆ្លាតវៃ​ដែល​មិន​សូវ​មាន​ពេល​ទៅ​ផ្សារ​ច្រើន ចូលចិត្ត​ទិញ​ម្ហូប​ទុក​ច្រើន​ថ្ងៃ​ក្នុង​ទូទឹកកក។ ជា​ពិសេស​អាហារ​ពេល​ព្រឹក​ដូច​ជា៖ នំប៉័ង បន្លែ ផ្លែឈើ និង ស៊ុត។ ភាគ​ច្រើន​ស្ត្រី​ទិញ​ស៊ុត​ចម្អិន ព្រោះ​វា​មាន​វីតាមីន​ ងាយ​ស្រួល​មិន​ចំណាយ​ពេល​យូរ តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​អ្នក​ប្រហែល​មិន​ធ្លាប់​ដឹង​ទេ​ថា ស៊ុត​ដែល​ផ្ទុក​នៅ​ក្នុង​ទូទឹកកក​យូរ​នោះ​ល្អ ឬ​យ៉ាង​ណា។

​យោង​តាម​ការ​សង្កេត​មើល​ប្រចាំថ្ងៃ ស្ត្រី​មេ​ផ្ទះ​យក​ស៊ុត​ទៅ​លាង​ទឹក​ស្អាត​ រួច​ដាក់​ក្នុង​ទូទឹកកក ព្រោះ​តែ​ស៊ុត​ដែល​ដាក់​ក្នុង​កន្លែង​ត្រជាក់​មិន​ងាយ​នឹង​ខូច​ដូច​ស៊ុត​ដែល​ដាក់​នៅ​ខាង​ក្រៅ។ តែ​មែនទែន​ទៅ អ្នក​មិន​គួរ​លាង​សម្អាត​ស៊ុត​មាន់ ឬ​ស៊ុត​ទា​នោះ​ទេ ព្រោះ​ភ្នាស​ការពារ​ស៊ុត​នឹង​ត្រូវ​បំផ្លាញ​ដោយ​សារ​ការ​លាង​សម្អាត ហើយ​បាក់តេរី​ងាយ​នឹង​ជ្រៀត​ចូល។

ប្រសិន​បើ​អ្នក​មិន​អាច​ញ៉ាំ​អស់​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​ទេ ត្រូវ​តែ​ប្រាកដ​ថាយក​ទឹក​ក្ដៅ​ត្រឹម​ ២០​អង្សា​ប៉ុណ្ណោះ​នៅ​ពេល​លាង​វា។ ប្រភព​ពី​វិបសាយ backyard Poultry បាន​ណែនាំ​ថា យក​ល្អ​គ្រាន់​តែ​យក​ក្រណាត់​ស្ងួត​មក​ជូត​លាមក​មាន់​ដែល​ប្រឡាក់​លើ​ស៊ុត​ទៅ​បាន​ហើយ។ យ៉ាង​ណា​មិញ​វិធី​ដែល​មិន​ចាំ​បាច់​លាង​សម្អាត​ស៊ុត​មាន​ដូចជា៖

  • រក្សា​ស៊ុត​ទុក​នៅ​ចន្លោះ​ពី​ ៣៥ ទៅ ៤០ អង្សា
  • កប់​ក្នុង​កញ្ច្រែង​ដែល​មាន​ចំបើង​ នោះ​​អាច​ទុក​បាន​រហូត​ដល់ ១០០​ថ្ងៃ។
  • កុំ​ទុក​ស៊ុត​ជិត​របស់​ដែល​មាន​ក្លិន ដូចជា ខ្ទឹមបារាំង​ព្រោះ​វា​មាន​រន្ធញើស​ហើយ​ស្រូប​យក​ក្លិន​បាន​ជា​ហេតុ​ធ្វើ​ឲ្យ​ឆាប់​ខូច។

​មាន​មតិ​គាំទ្រ​ជា​ច្រើន​ថា​ ស៊ុតរក្សាក្នុង​ទូទឹកកក​បាន​រហូត​ដល់ ១០០​ថ្ងៃ នៅ​កម្រិត​សីតុណ្ហភាព​ និង​សំណើម​ត្រឹមត្រូវ តែ​ស៊ុត​ដែល​លាង​ហើយ​ត្រូវ​បាន​គេ​បង្ហាញ​ថា​ឲ្យ​ឃើញ​ថា​ខូច​ក្នុង​រយៈ​ពេល ១​ខែ​​ឬ​តិច​ជាង​នេះ។ ដូចនេះ​បាក់តេរី​នឹង​ជ្រៀត​ចូល​ បើ​សិន​ជា​អ្នក​ញ៉ាំ​ប្រាកដ​ណាស់ ​នឹង​ប៉ះពាល់​ដល់​សុខភាព។ បើ​អ្នក​ជា​មនុស្ស​ដែល​ប្រយ័ត្ន​ទៅ​លើ​ការ​ហូប​ចុក​ គួរ​ប្រើ​វិធី​បុរាណ​នេះ​ ល្អជាង​ដាក់​ក្នុង​ទូទឹកកក។

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទពេញនិយម