• 2019-09-01 02:14:02
  • ចរាចរណ៍

លម្អិតពីផ្សារទំនើប ៥ជាន់កំពុងបង្កើតភាពស៊ីវិល័យសម្រាប់ការដើរទិញទំនិញចំ​កណ្តាលបេះដូងភ្នំពេញ

  • 2019-09-01 02:14:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ពេល​បើក​ដំណើរ​ការ ជាង ៦​ខែ​កន្លង​មក​នេះ ផ្សារ​ទំនើប​ The Bridge Lifestyle Mall បាន​ក្លាយ​ទៅ​ជា​ផ្សារ​ទំនើប​ឈាន​មុខ​គេ​នៅ​កម្ពុជា ដែល​មាន​ហាង​លក់​ទំនិញ​ផលិតផល​ក្នុង​ស្រុក និង​អន្តរជាតិ​ដ៏​ល្បី​ល្បាញ​ឈាន​មុខ​គេ​ពេញ​ទាំង​ប្រាំ​ជាន់​ខាង​ក្រោម ចាប់​ពី​ជាន់​ផ្ទាល់​ដី ដល់ ជាន់​ទី 3AF នៃ​អគារ The Bridge ដែល​រួម​មាន​អគារ​សម្រាប់​ស្នាក់​នៅ សម្រាប់​ពាណិជ្ជកម្ម ហាង​លក់​ទំនិញ​រាយ និង ក្រុមហ៊ុន​អចលនទ្រព្យ។

​បើក​ដំណើរ​ការ​ជា​រៀង​រាល់​ថ្ងៃ ផ្សារ​ទំនើប​នេះ​ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ទិញ​ទំនិញ​ ​ហាង​ម៉ាក​ល្បីៗ ភោជនីយដ្ឋាន​មាន​មុខ​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់​សម្បូរ​​បែប និង ភេសជ្ជៈ​ជា​ច្រើន​មុខ ព្រម​ទាំង​កន្លែង​កម្សាន្ត​សប្បាយ​ជា​ច្រើន​ផង​ដែរ។

ផ្សារ​ទំនើប​នេះ មាន​ជម្រើស​ភោជនីយដ្ឋាន​ដ៏​ល្អ​ប្រណីត​លំដាប់​កំពូល​ជាច្រើន​សម្រាប់​លោក​អ្នក ធ្វើ​ការ​ជ្រើសរើស រួមមាន ម្ហូប​បែប​ម៉ាឡេស៊ី និង​សិង្ហបុរី នៅ​ក្នុង​ភោជនដ្ឋាន Soon Heng Bak Kut​teh មុខ​ម្ហូប​បែប​ជប៉ុន fusion yakitori bistro ក្នុង​ភោជនដ្ឋាន SaTei Barbecue និង​ហាង Chao Shan Damu Beef Hot Pot និង​ម្ហូប​ចិន​បែប​រហ័ស​​នៅ​ក្នុង​ភោជនីយដ្ឋាន Feng Wei ទៀត​ផង។

ហាង​ភេសជ្ជៈ​ជាច្រើន ដូចជា ហាង​តែ​ Dakasi ហាង​កាហ្វេ MEG Café ,Starbucks ហាង​តែ​គុជ Chatime ហាង​នំប៉័ង Tous Les Jours ហាង​កាហ្វេ Inthanin Coffee និង​ Heekcaa ដែល​ជា​ហាង​មក​ពី​ទី​ក្រុង​ក្វាចូវ ប្រទេស​ចិន។

នៅ​ជាន់​ទី 13 លោក​អ្នក​អាច​កម្សាន្ត​យ៉ាង​សប្បាយ រីយ​រាយ​នៅ Skybar COLLIN’S® Cambodia និង​ភេសជ្ជៈ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ពិសារ និង​អាច​គយ​គន់​ទេស​ភាព​ដ៏​ស្រស់​ត្រកាល​នៃ​ទី​ក្រុង​។

លោក​អ្នក​ក៏​អាច​រីក​រាយ​ជាមួយ​នឹង​ការ​ទិញ​សម្លៀក​បំពាក់​ដ៏​ទំនើប​ទាន់​សម័យ​ចុង​ក្រោយ​បំផុត​នៅ​ហាង​លក់​សម្លៀក​បំពាក់ Zando និង​គ្រឿង​អលង្ការ​នៅ​ហាង Shi Yan Hui ព្រម​ទាំង​ហាង​គ្រឿង​ សង្ហារិម​សម្រាប់​ការ​តុប​តែង​ការិយាល័យ និង​គេហដ្ឋាន​នៅ​ហាង SORA Furniture ផង​ដែរ។ ។ អតិថិជន​ដែល​អញ្ជើញ​មក​ជា​លក្ខណៈ​គ្រួសារ ក៏​អាច​ទទួល​អារម្មណ៍​សប្បាយ​រីករាយ និង​លេងកម្សាន្ត​នៅ Fantasy Amusement Arcade ដែល​ជា​កន្លែង កម្សាន្ត និង​អាច ចំណាយ​​ពេល​សម្រាក​នៅ​ទី​នោះ ជាមួយ​នឹង​ការ​គ្រប់​គ្រង​ដោយ​ភ្នាក់ងារ​ទេសចរណ៍ Yao Xing Zhan។​ លើស​ពី​នេះ​ទៅ​ទៀត យើង​ក៏​មាន​ហាង​បោក​សម្លៀក​បំពាក់ និង​ហាង​លក់​គ្រឿង​អគ្គិសនី និង​ឧបករណ៍​ផ្សេង​ៗ​ផង​ដែរ។

នឹង​មាន​ហាង​ជាច្រើន​ទៀត​ដែល​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ដែល​គ្រោង​នឹង​បើក​ដំណើរ​ការ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។ នៅ​ទី​នេះ​ក៏​មាន​មន្ទីរ​ពេទ្យ​សិង្ហបុរី​ដ៏​ល្បី​ល្បាញ ​ ដែល​នឹង​ចូល​ខ្លួន​មក​ផ្ដល់​សេវា​កម្ម​ថែ​ទាំ​សុខភាព​លំដាប់​ទី​មួយ​ជូន​លោក​អ្នក​ផង​ដែរ ចំណែក​ឯ​កន្លែង​កម្សាន្ត Virtual Reality (VR) វិញ ក៏​នឹង​ផ្ដល់​ជូន​នូវ​ភាព​សប្បាយ​រីក​រាយ​ឥត​ឈប់​ឈរ។ ហាង LÓreal ដែល​ជា​ម៉ាក​ផលិតផល​រក្សា​សម្រស់​លំដាប់​ថ្នាក់​អន្តរជាតិ​ឈាន​មុខ​គេ ក៏​នឹង​បើក​ដំណើរ​ការ​ដើម្បី​ផ្ដល់​សេវាកម្ម​ជូន​អតិថិជន ដែល​ត្រូវ​ការ​ផលិតផល​ថែ​រក្សា​សម្រស់ និង​ស្បែក​ផង​ដែរ។

ហាង La Baab នឹង​បើក​ដំណើរ​ការ​ភោជនីយដ្ឋាន​ទី​ពីរ​របស់​ខ្លួន​ក្នុង​ទី​ក្រុង​ភ្នំពេញ ដែល​មាន​លក់ មុខ​ម្ហូប​អាស៊ាន ឆ្ងាញ់​ពិសារ​​ និង​អាហារ​សម្រន់​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ នៅ​ក្នុង​ហាង Bassac Pho & Baguette។ ផលិតផល​រក្សា​សម្រស់​របស់​ប្រទេស​កូរ៉េ និង​ជប៉ុន មាន​លក់​នៅ​ក្នុង​ហាង Pretty Manor សូម្បី​តែ​ហាង​សាឡន និង​ហាង​ធ្វើ​ក្រចក​ ក៏​មាន​ផ្ដល់​ជូន​យ៉ាង​​ល្អ​ប្រសើរ​ផង​ដែរ​។

ហាង​ជាច្រើន​​ផ្សេង​ទៀត រួម​មាន ហាង​លក់​នាឡិកា ហាង​គ្រឿង​អលង្ការ និង​លក់​ទូរស័ព្ទ​ដៃ និង​កន្លែង​លេង​កម្សាន្ត​ជាដើម។ ផ្សារ​ទំនើប​នេះ មាន​ផ្ដល់​ជូន​ទីធ្លា​ជាច្រើន ដូចជា កន្លែង​ចត​រថយន្ត​មាន​សុវត្ថិភាព និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ដោយសារ​តែ​ផ្សារ​ទំនើប​មួយ​នេះ​ស្ថិត​នៅ​ចំ​កណ្ដាល​បេះដូង​នៃ​​ភ្នំពេញ៕

អត្ថបទ៖ លីដា

មតិយោបល់
អត្ថបទពេញនិយម