• 2019-09-03 02:18:35
  • ព័ត៌មាន

យីហោល្បីជាង ១៥០ទូទាំងពិភពលោកផ្តុំគ្នាក្នុងពិព័រណ៍វេជ្ជសាស្ត្រ និងសម្ផស្សនៅកម្ពុជាពាក់កណ្ដាលខែនេះ

  • 2019-09-03 02:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​ត្រូវ​បាន​គេ​ចាត់ទុកជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​ឆាប់​រហ័ស ជាមួយ​ផលិតផល​ក្នុង​ស្រុក​សរុប រំពឹង​ថា​នឹង​កើន​ឡើង​ដល់​ទៅ ​៧,០% នៅ​ក្នុង​ឆ្នាំ ២០១៩ (ទស្សន​វិស័យ​អភិវឌ្ឍន៍​អាស៊ី ២០១៩)។គួរ​កត់​សម្គាល់​ថា​ទីផ្សារ​ថែ​ទាំ​សុខភាព​កម្ពុជា​មាន​តម្លៃ ១ ពាន់​លាន​ដុល្លារ​ហើយ​កំពុង​កើន​ឡើង​ក្នុង​អត្រា​ទ្វេ​ដង​ក្នុង​មួយ​ឆ្នាំ​ៗ។ តម្រូវ​ការ​សម្រាប់​សេវា​ថែទាំ​សុខភាព​ និង​សម្ភារ​វេជ្ជសាស្ត្រ​នៅ​តែ​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ស្រប​ពេល​ដែល​អាជីវកម្ម​ថែរក្សា​សម្ផស្ស​នៅ​កម្ពុជា​កំពុង​តែ​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​ពេល​ដែល​អ្នក​មាន​ប្រាក់​ចំណូល​ខ្ពស់​ និង​មជ្ឈិម​កំពុង​តែ​កើន​ឡើង។

បន្ត​ឆ្ពោះ​ទៅ​រក​វេទិកា​ពាណិជ្ជកម្ម​ដ៏​ល្អ​បំផុត សម្រាប់​ក្រុមហ៊ុន​ថែ​រក្សា​សុខភាព និង​សម្ផស្ស​នៅ​កម្ពុជា​ដើម្បី​បង្កើត​បណ្ដាញ​អាជីវកម្ម​ទាំង​អស់​ ការតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិលើកទី ៥ ស្តីពី ឧស្សាហកម្មឱសថ មន្ទីរពិសោធន៍និង ធ្មេញនៅកម្ពុជា (Cambodia Phar-Med 2019 ​និង ពិព័រណ៍និងសន្និសីទអន្តរជាតិលើកទី ៥ សម្រាប់​សោភ័ណភាព​សម្ផស្ស​គ្រឿង​សំអាង​សក់​ក្រចក​ និង​ស្ប៉ា​នៅ​កម្ពុជា (Beauty Connect Cambodia 2019) នឹង​នាំ​មក​នូវ​អ្នក​ដាក់​តាំង​ពិព័រណ៍​ដែល​មាន​គុណភាព និង​ភ្ញៀវ​ទេសចរ​ដែល​មាន​សក្ដានុពល​នៅ​ក្រោម​ដំបូល​តែ​មួយ​ផ្ដល់​នូវ​ឱកាស​ដ៏​ល្អ​សម្រាប់​ភាគី​ទាំង​ពីរ​រក​ដៃ​គូ​អាជីវក​កម្ម​ត្រឹម​ត្រូវ​។

ព្រឹត្តិការណ៍​ពិព័រណ៍​វេជ្ជសាស្រ្ត និង​សម្ផស្ស​ដ៏​ធំ​បំផុត​គឺ Cambodia Phar-Med 2019 & Beauty Connect Cambodia 2019 គ្រោង​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី ១៨ ខែ​កញ្ញា​ឆ្នាំ ២០១៩ នៅ​សណ្ឋាគារThe Great Duke ភ្នំពេញ។

ការ​តាំង​ពិព័រណ៍​ និង​សន្និសីទ​អន្តរជាតិ​លើក​ទី ៥នេះ ស្ដី​ពី​ឧស្សាហកម្ម​ឱសថ មន្ទីរ​ពិសោធន៍​ និង ធ្មេញ​នៅ​កម្ពុជា( Beauty Connect Cambodia 2019) នៅ​ឆ្នាំ​នេះ​ដែរ​ចំនួន​អ្នក​តាំង​ពិព័រណ៍​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​មុន​។ Cambodia Phar-Med & Beauty Connect Cambodia 2019 បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​យី​ហោ​ជិត ១៥០ ត្រូវ​បាន​ដាក់​បង្ហាញ ​ហើយ​រំពឹង​ថា​នឹង​មាន​ភ្ញៀវ​ទេសចរ ៣,៥០០ មក​ចូល​រួម។

ពិព័រណ៍​នេះ​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន ​មីង​វី​ពិព័រណ៍​និង​ផ្សាយ​ពាណិជ្ជកម្ម​សឺ (VEAS) ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សមាគម​ឧស្សាហកម្ម​ពាក់​ព័ន្ធ​រួម​មាន​ក្រសួង​ពាណិជ្ជកម្ម​ក្រសួង​សុខាភិបាល​ និង​សមាគម​ជាង​សក់ និង សម្អាង​កម្ពុជា។

ផលិតផល​ឧបករណ៍​វេជ្ជសាស្ត្រ​មន្ទីរ​ពិសោធន៍​ឱសថ​ ឧបករណ៍​សង្គ្រោះ​បន្ទាន់​ គ្រឿង​សង្ហារិម​មន្ទីរពេទ្យ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​មក​ពី​ប្រទេស​មួយ​ចំនួន​ដូចជា ៖

  • Viva Pharmaceutial (កាណាដា)
  • Maxbiocare ( អូស្ត្រាលី )
  • Top Corporation ( ជប៉ុន)
  • Daihan Scientific ( កូរ៉េ )
  • Hangzhou Alltest Biotech ( ចិន )
  • L'espoir Pharma ( កម្ពុជា )
  • Nionanotechnology ( សិង្ហបុរី ) ។

សម្រាប់​ភ្ញៀវ​ដែល​ចូល​រួម មាន​ឱកាស​ជួប​ និង​ចូល​ទស្សនា​ផ្ទាល់​ជា​មួយ​ផលិត​ផល​ល្បី​ៗ មួយ​ចំនួន​ដូចជា ៖

  • Changsa Ime Cosmetics
  • Lifeplus Pharmaceutical
  • Apex Medical
  • Khanh Le
  • Leadervel
  • White Medience
  • គ្រឿង​ទឹកអប់ សំអាង និង​គ្រឿង​អនាម័យ​ផ្ទាល់​ខ្លួន
  • ផលិតផល​សុខភាព​ធម្មជាតិ
  • អាហារ​សុខភាព ភេសជ្ជៈ​អាហារ​បំប៉ន
  • ឧបករណ៍​ និង​ដំណោះស្រាយ​សម្រាប់​ហាង​កែ​សម្ផស្ស ​ឧបករណ៍​វេច​ខ្ចប់ និង​កែច្នៃ។

កម្មវិធី​នេះ​​​​ធ្វើ​ឡើង​រយៈ​ពេល​ពីរ ​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ១៧ ដល់ ១៨ ខែ​កញ្ញា ២០១៩ នៅ​សណ្ឋាគារ The Great Duke រាជធានី​ភ្នំពេញ។ Cambodia Phar-Med 2019 & Beauty Connect Cambodia 2019 បើក​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​តាំង​ពិព័រណ៍ និង​ភ្ញៀវ​ទស្សនា​។

ចាប់​អារម្មណ៍? សូមចុះ​ឈ្មោះចូលរួមឥលូវនេះ តាមរយៈលីង៖ Cambodia Phar-Med 2019

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាមរយៈ ៖

  • អាសយដ្ឋាន ៖ លេខ​ ៤១៨ សង្កាត់ទឹកថ្លា ខណ្ឌ៍សែនសុខ រាជធានីភ្នំពេញ ។

  • លេខទូរសព្ទ ៖ (+855) 11 80 13 53 (លោក​ សីរី)

  • អ៉ីមែល : serey.thach@veas-exhibitions.com

  • លេខទូរសព្ទ ៖ (+84) 971 540 962 ៕

អត្ថបទ៖ លីដា

មតិយោបល់