• 2019-09-02 08:32:33
  • ចរាចរណ៍

នគរបាល​នឹង​ស្ទូចរថយន្ត​ដែល​ចត​ឬឈប់​កន្លែង​មាន​សញ្ញាហាមឃាត់ ដោយ​មិនយោគយល់​

  • 2019-09-02 08:32:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នងការ​ដ្ឋាន​នរគរ​បាល​រាជធានី​ភ្នំពេញនៅ​ថ្ងៃនេះ​បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ​ថា​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ និង​ធ្វើឲ្យទីក្រុង​កាន់តែមាន​សោភណ្ឌភាព​ល្អ មន្ត្រី​នរគរ​បាល​នឹង​ស្ទូច​រថយន្ត​ដែល​ឈប់​ឬ​ចត​ទីកន្លែងមាន​​ស្លាក​សញ្ញាហាម​ឃាត់​ដោយ​មិនមាន​ការ​យោគ​យល់​។

(រូបភាព៖ ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ)

នៅ​លើ​ទំព័រហ្វេស​ប៊ុក​របស់​ស្នងការ​ដ្ឋាន​នគរបា​លរាជធានីភ្នំពេញ​​នៅ​រសៀល​នេះ បាន​សរសេរ​ថា​កម្លាំង​នគរ​បាល​នៃការិយាល័យ​សណ្តាប់ធ្នាប់នឹង​ធ្វើ​ការស្ទូច​រថ​យន្ត​ដែលឈប់ ​ឬ​ចត ល្មើស​នឹង​ស្លាក​សញ្ញា ​យក​មក​រក្សាទុក​នៅ​ស្នង​ការដ្ឋាន​នគរបាលរាជធានីភ្នំពេញ។

បើ​តាម​ប្រ​ភព​ដដែល​វិធានការនេះនឹង​អនុវត្ត​ ដោយ​គ្មាន​ការយោគ​យល់ឡើយ​ទោះ​ជា​ឡាន​ទំនើប​ ស្លាក​លេខ ​ន.ប ខ.ម និងស្លាកលេខរដ្ឋក៏ដោយ​ ដោយថា​ ឲ្យ«​តែ​ខុស​គឺ​ស្ទូច​យក​មកធ្វើ​ការ​ផាក​ពិន័យ​តាមច្បាប់​កំណត់​តែម្តង»។

ប្រ​ភព​ខាង​លើ​សរសេរថា៖ «ដូច្នេះដើម្បីជួយ​សហការណ៍​ក្នុង​ការកាត់​បន្ថយ​ការ​កកស្ទះ ក៏ដូច​ជាធ្វើ​ឲ្យ​ទី​ក្រុង​មាន​សោភ័ណ្ឌ​ភាព​ល្អ​ សូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ដែលជា​អ្នក​ប្រើ​ប្រាស់​យានយន្ត​គ្រប់​ប្រភេទ​មេត្តា​ជួយចូល​រួម​គោរព​ច្បាប់​ចរាចរណ៍ ​ជាពិសេស​ឡាន​របស់​អង្គភាព​មួយចំនួន​ដូច​ជា ឡាន​ដែល​ពាក់​ស្លាក​លេខ ន.ប​ ខ.ម​ និងស្លាកលេខរដ្ឋជា​ដើម​ ត្រូវ​ធ្វើ​ជាគំរូដ៏​ល្អ​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅ ដោយ​មិនឈប់​ ឬចត​នៅទីក​ន្លែង​ដែល​មានស្លាក​សញ្ញា​ហាម​ឡើយ»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម