- 2019-09-05 03:06:08
- ព័ត៌មាន
កម្លាំងកងរាជអាវុធហត្ថរឹបអូសបានលលក និងអណ្ដើកច្រើនក្បាលនៅក្រុងកំពង់ចាម
- 2019-09-05 03:06:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្លាំងកងរាជអាវុធហត្ថរឹបអូសបានលលក និងអណ្ដើកច្រើនក្បាលនៅក្រុងកំពង់ចាម
ចន្លោះមិនឃើញ
កងរាជអាវុធហត្ថខេត្តកំពង់ចាមនៅដើមសប្ដាហ៍នេះបានបង្ក្រាប និងដកហូតសត្វព្រៃជាច្រើនក្បាលពីអាហារដ្ឋានចំនួនពីរក្នុងក្រុងកំពង់ចាម។
ទំព័រហ្វេសប៊ុកអ្នកនាំពាក្យកងរាជអាវុធហត្ថនៅព្រឹកនេះឲ្យដឹងថាកាលពីថ្ងៃអង្គារកន្លងទៅកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាមបានចុះបង្ក្រាបហាងមួយកន្លែងនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយរឹបអូសបានសត្វលលកទ្រាំងរស់ចំនួន៣៦ក្បាល លលកបាយរស់ចំនួនប្រាំបីក្បាល ចាបស្រូវងាប់យកទៅក្លាសេចំនួន៣៨,៥០គីឡូក្រាម លលកទ្រាំងងាប់ក្លាសេចំនួន៤២ក្បាល និងស្នូកអណ្ដើតស្រែចំនួនប្រាំពីរស្នូក។
ដោយឡែកម្ចាស់ហាងមួយកន្លែងទៀតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាមវិញ កម្លាំងកងរាជអាវុធហត្ថរឹបអូសបានសត្វអណ្ដើកស្រែរស់ចំនួន១២ក្បាល និងស្នូកអណ្តើកស្រែចំនួន២៦៩ស្នូក។
ប្រភពដដែលបន្តថាបច្ចុប្បន្នវត្ថុតាងនិងម្ចាស់ហាងបានបញ្ជូនទៅកាន់រដ្ឋបាលជលផលចាត់ការតាមនីតិវិធី៕