• 2019-09-09 06:16:49
  • ព័ត៌មាន

ជិតដល់ថ្ងៃបុណ្យសែនព្រះខែ មកដឹងប្រវត្តិខ្លះៗនៃពិធីបុណ្យនេះទាំងអស់គ្នា

  • 2019-09-09 06:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យ​សែន​ព្រះ​ខែ​ក្នុង​ឆ្នាំ ២០១៩​នេះ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១៣​ខែ​កញ្ញា​ខាង​មុខ​សម្រាប់​ប្រជាជន​ចិន និង​អ្នក​ដែល​មាន​ជាប់​សែ​ស្រឡាយ​ចិន។ ពិធី​បុណ្យ​នេះ ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ពេល​កណ្ដាល​រដូវ​ស្លឹក​ឈើ​ជ្រុះ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​អាស៊ី​ជា​ច្រើន​ទៀត​ដូច​ជា ជប៉ុន, វៀតណាម, សិង្ហបុរី, កម្ពុជា, ម៉ាឡេស៊ី, ហ្វីលីពីន និង​កូរ៉េខាងត្បូង​ជា​ដើម។

ពិធី​បុណ្យ​សែន​ព្រះ​ខែ​​​​មាន​អាយុកាល​តាំង​ពី​​ជាង​ ៣ ​ពាន់​ឆ្នាំ​មុន ​​​នៅ​ពេល​ដែល​រាជវង្ស​សាង ​(១៦០០-១០៤៦ ​មុន​គ.ស) ​​ដែល​គោរព​សក្ការៈ​ចំពោះ​ព្រះ​ចន្ទ។ ​​តែ​ដើម​កំណើត​នៃ​ពិធី​បុណ្យ​នេះ​ត្រូវ​បាន​គេ​និយាយ​ខុសៗ​​​គ្នា។ ​​អធិរាជ​ចិន​បុរាណ​​គោរព​សក្ការៈ​ចំពោះ​ព្រះ​ចន្ទ​នៅ​ពាក់​កណ្ដាល​រដូវ​ស្លឹក​ឈើ​ជ្រុះ ​​ដោយ​សារ​ពួកគេ​ជឿ​ថា​ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ឲ្យ​ទទួល​បាន​ការ​ប្រមូល​ភោគផល​​ឆ្នាំ​ក្រោយ​សម្បូរ​ហូរហៀរ។

​ការ​ប្រារព្ធ​ពិធី​នេះ​ត្រូវ​បាន​ហៅ​ឈ្មោះ​ផ្សេងៗ​គ្នា​ទៅ​តាម​តំបន់​ខុស​ៗ​ក្នុង​ប្រទេស​ចិន។​ ​នៅ​​Suzhou ​ខេត្ត​ Jiangsu ​​​ពិធី​នេះ​ត្រូវ​គេ​ហៅ​ថា ​"ពិធី​សក្ការៈ​ចំពោះ​ព្រះចន្ទ" ​​ នៅ​ Zhenjiang ​ខេត្ត​ Jiangsu ​ហៅ​ថា ​"ពិធី​អំណរគុណ​ចំពោះ​សន្តិភាព" ​​នៅ​​ Zhenghe ​ខេត្ត​ Fujian ​ហៅ​ថា ​"ការ​គោរព​ចំពោះ​រាជវាំង​ចន្ទ" ​​នៅ​​ Zhongmou ​ខេត្ត​ Henan ​ហៅ​ថា ​"ពិធី​ផ្សង​ដល់​ព្រះចន្ទ" ​​និង​នៅ​ Sihui ​ខេត្ត​ក្វាងទុង​ហៅ​ថា ​"ពិធី​សក្ការៈ​ចំពោះ​រស្មី​ព្រះចន្ទ"។ ​​​ពាក្យ​ថា ​''ពិធី​បុណ្យ​ពាក់​កណ្ដាល​រដូវ​ស្លឹក​ឈើ​ជ្រុះ" ​​មាន​ដំបូង​គេ​ក្នុង​អក្សរសិល្ប៍​នៃ​រាជវង្ស​ចូវ។ ​​នៅ​ពេល​នោះ​​ ការ​គោរព​សក្ការៈ​ចំពោះ​ព្រះ​ចន្ទ​នៅ​​យប់​ថ្ងៃ​ទី​​១៥ ​​ខែ ​៨ ​នៃ​ប្រតិទិន​ចន្ទគតិ​​ត្រូវ​បាន​រៀបចំ​ក្នុង​ចំណោម​មន្ត្រី​ជាន់ខ្ពស់ និង​គ្រួសារ​អភិជន​ប៉ុណ្ណោះ។ ​​​​ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​​ការ​រៀបចំ​តុ​​នៅ​កណ្ដាល​​ធ្លា​ភូមិគ្រឹះ​​ក្រោម​ពន្លឺ​ចន្ទ ​​ដោយ​មាន​ការ​សែន​ផ្លែឈើ ​និង​អាហារ​សម្រន់​នៅ​លើ​តុ។

ទំនៀមទម្លាប់​​សែន​ព្រេន​ដល់​ព្រះ​ចន្ទ ​ដើម្បី​ជា​ការ​គោរព​ចំពោះ​ទេពធីតា​ព្រះ​ចន្ទ​ឆាង ​អឺ ​​ចាប់​ផ្ដើម​មាន​តាំង​ពី​ជំនាន់​​រាជវង្ស ​ចូវ​ខាង​លិច ​(ឆ្នាំ​ ១០៤៥-៧០០ ​មុន​គ.ស)។ ​​ទំនៀមទម្លាប់​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង​​អំឡុង​រាជវង្ស​សុង ​(ឆ្នាំ ​៩៦០-១២៧៩ ​នៃ​គ.ស)។ ​វត្ថុ​សំណែន​​ទាំង​នោះ​រួម​មាន​ ​ប៉ោម ​​ទំពាំងបាយជូរ ​​​ធូប ​ទៀន​ជា​ដើម​ដោយ​នៅ​រាជវង្ស​ខាង​​ត្បូង​ ​នំ​សែន​ព្រះ​ខែ ​​​ឪឡឹក​​ជា​សំណែន​ពេញ​និយម​ជាង។ ​​ពេល​ខ្លះ​ឪឡឹក​ត្រូវ​បាន​គេ​​ចិត​សម្បក​ជា​រូប​ផ្កាឈូក​​ដើម្បី​សែន​ដល់​ទេពធីតា​ព្រះចន្ទ៕

ប្រភព៖ chinahighlights ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់