• 2019-09-09 08:08:55
  • ព័ត៌មាន

ទីបំផុត! សួនផ្ទាំងសូឡាធំជាងគេបំផុតក្នុងអាស៊ី ចាប់ផ្ដើមដំណើរការនៅវៀតណាម

  • 2019-09-09 08:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​ផលិត​ថាមពល​ពី​ពន្លឺ​ព្រះ​អាទិត្យ​កម្លាំង ៤២០ មេហ្កាវ៉ាត់ ដែល​ធំ​ជាង​គេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍ បាន​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​ហើយ​នៅ​ក្នុង​ខេត្ត Tay Ninh ប្រទេស​វៀតណាម។

សួន​ផលិត​ថាមពល​ពី​ពន្លឺ​ព្រះ​អាទិត្យ Dau Tieng ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា ៣៩១​លាន​ដុល្លារ គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ជាង ៥៤០​ហិចតា។ ការ​សាង​សង់ បាន​ចាប់​ផ្ដើម​ឡើង​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន ហើយ​បញ្ចប់​ការ​សាងសង់​​រយៈ​ពេល ១០​ខែ​ក្រោយ​មក។ សួន​សូឡា​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​អាច​ផលិត​អគ្គិសនី ៦០០​លាន​គីឡូវ៉ាត់​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​ផ្ទះ​ជិត ៣២០ ០០០​ខ្នង​។ លើស​ពី​នេះ​ទៀត ថាម​ពល​ដែល​ផលិត​បាន​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ខេត្ត Tay Ninh ផ្ទាល់​ក៏​ដូចជា​តំបន់​ខាង​ត្បូង​ផង​ដែរ។

យ៉ាង​ណា​មិញ ការ​ផលិត​ថាមពល​ពី​ពន្លឺ​ព្រះ​អាទិត្យ មាន​ត្រឹម ០,០១​% ប៉ុណ្ណោះ​នៃ​ថាមពល​ដែល​ផលិត​ទាំង​អស់​ក្នុង​ប្រទេស ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម គ្រោង​នឹង​បង្កើន​ចំនួន​នេះ​ទៅ​ដល់ ៣,៣​%​នៅ​ឆ្នាំ ២០៣០ និង​២០% នៅ​ឆ្នាំ ២០៥០៕

ចុចអាន ៖

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់