- 2019-09-11 02:02:15
- សេដ្ឋកិច្ច
ទីក្រុងប្រទេសសមាជិកអាស៊ានពីរប្រឈមនឹងការលិចលង់ខ្លាំងនៅថ្ងៃខាងមុខ
- 2019-09-11 02:02:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីក្រុងប្រទេសសមាជិកអាស៊ានពីរប្រឈមនឹងការលិចលង់ខ្លាំងនៅថ្ងៃខាងមុខ
ចន្លោះមិនឃើញ
យោងតាមការផ្សាយរបស់សារព័ត៌មានអនឡាញBrut nature បង្ហាញថាទីក្រុងរបស់ប្រទេសពីរនៅតំបន់អាស៊ាននឹងប្រឈមការលិចលង់នៅថ្ងៃអនាគត។
Brut natureជាសារព័ត៌មានអនឡាញមួយធ្វើព័ត៌មានជាវីដេអូខ្លីៗ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានមួយនេះទីក្រុងហ្សាកាតា និងទីក្រុងបាងកកប្រឈមនឹងការលិចទឹកនៅថ្ងៃអនាគត។
ប្រភពខាងលើបញ្ជាក់ថាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី អាចនឹងលិចទៅក្នុងទឹកមួយផ្នែកនៅឆ្នាំ២០៥០ ដោយសារដីទាប និងកម្ពស់ទឹកសមុទ្រកើនឡើង។ ទីក្រុងនេះលិចទៅក្នុងសមុទ្រជ្វាជិតពីរតឹកក្នុងមួយឆ្នាំៗ ហើយប្រទេសនេះកំពុងរៀបចំផែនការ១០ឆ្នាំផ្លាស់ប្តូររដ្ឋធានីចេញពីហ្សាកាតា។
ទីក្រុងមួយទៀតគឺបាងកក ប្រទេសថៃ។ ប្រភពខាងលើផ្សាយថា៤០ភាគរយនៃទីក្រុងមួយនេះនឹងលិចដោយជំនន់ទឹកភ្លៀងកាន់តែខ្លាំងនៅត្រឹមឆ្នាំ២០៣០។ ទីក្រុងនេះលិចទៅក្នុងទឹកក្នុងជម្រៅប្រហែល២សង់ទីម៉ែត្រក្នុងមួយឆ្នាំ។ កាលពីឆ្នាំ២០១១ មនុស្ស៨១៥នាក់បានស្លាប់ និង១៣លាននាក់ផ្សេងទៀតរងផលប៉ះពាល់ពីទឹកជំនន់ដ៏អាក្រក់ប្រចាំទសវត្សរ៍៕