• 2019-09-17 04:12:40
  • ការអប់រំ

ចេះ ៤ ក្បាច់នេះ លែងខ្លាចវង្វេងផ្លូវហើយ ពិសេសសម្រាប់អ្នកទើបឡើងមកនៅភ្នំពេញដំបូងៗ

  • 2019-09-17 04:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្សានុសិស្សនៅតាមបណ្ដាលខេត្តនានា ភាគច្រើនធ្វើដំណើរ មករៀនបន្តនៅរាជធានីភ្នំពេញ បន្ទាប់ពីបានបញ្ចប់ ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ហើយរឿងមួយ ដែលជាបញ្ហាចតរបស់ពួកគេនោះ គឺមិនទាន់ស្គាល់ផ្លូវច្បាស់នៅក្នុងទីក្រុង ដែលជាហេតុធ្វើឲ្យពួកគេវង្វេងផ្លូវ រកផ្លូវត្រលប់មកផ្ទះវិញមិនឃើញ។

ដូច្នេះថ្ងៃនេះ Sabay សូមចែករំលែកតិចនិកពិសេសៗចំនួន ៤ ទៅដល់អ្នកមករៀននៅភ្នំពេញដំបូង ដើម្បីជៀសវាងពីការវង្វេងផ្លូវ៖

១. សង្កេតមើលអគារខ្ពស់ៗ

ត្រូវរៀនសង្កេតមើលអគារខ្ពស់ៗ នៅជុំវិញកន្លែងស្នាក់នៅរបស់អ្នក អំពីរូបរៀង ឈ្មោះ និងលក្ខណៈពិសេសផ្សេងៗទៀតរបស់វា ព្រោះថា នៅពេលអ្នកទៅដល់កន្លែងឆ្ងាយ ហើយចំណាំអ្វីមិនបាន វិធីតែមួយដើម្បីរកផ្លូវមកផ្ទះវិញ គឺសម្លឹងមើលអគារខ្ពស់ៗអស់ទាំងនោះ បន្ទាប់មកអ្នកគ្រាន់តែ ជិះសំដៅទៅរកវា អ្នកនឹងរកឃើញផ្ទះរបស់អ្នកវិញ។

២. ប្រើប្រាស់ផែនទីក្នុង Google

សម័យនេះទៅហើយ អ្នកណាអ្នកណាក៏មានទូរស័ព្ទក្នុងដៃដែរ ដូច្នេះហើយទុក Google Map ចោលធ្វើអី?ត្រូវយកវាមកប្រើ ដោយគ្រាន់តែដៅគោលដៅ ដែលអ្នកចង់ទៅ នោះវានឹងបង្ហាញទីតាំង ហើយអ្នកគ្រាន់តែធ្វើដំណើរតាមផ្លូវ ដែល Google Map បង្ហាញ ជាការស្រេច។

៣. សួរផ្លូវពីមនុស្សនៅជុំវិញនោះ

បើថាមិនចេះប្រើ Google Map ទេនោះ អ្នកក៏អាចប្រើមាត់របស់អ្នក សួរប៉ូលិសចរាចរណ៍នៅតាមស្តុបផ្សេងៗ អ្នកដំណើរ ឬអ្នករស់នៅក្បែរនោះក៏បាន។

៤. ជិះ Pass App

Pass App ជាកម្មវិធីហៅ តាក់ស៊ី ជិះតាមទូរស័ព្ទមួយប្រភេទ កំពុងពេញនិយមក្នុងស្រទាប់យុវវ័យសម័យថ្មី ដូច្នេះហើយ ប្រសិនអ្នកខ្លាចវង្វេងផ្លូវ ខ្លាចមានគ្រោះថ្នាក់ពេលបើកបរ ព្រោះមិនដែលបើកបរក្នុងទីក្រុង អ្នកអាចប្រើប្រាស់កម្មវិធីមួយនេះ ហៅ តាក់ស៊ី ឬតុកតុក ជិះបាន។

អ្វីដែលត្រូវធ្វើ គឺដោនឡូតកម្មវិធីនេះ ដាក់ក្នុងទូរសព្ទ ចុះឈ្មោះប្រើប្រាស់ បន្ទាប់មកកំណត់ទីតាំងចូល នោះអ្នកបើកបរនឹងជូនអ្នកទៅដល់គោលដៅភ្លាម ព្រមទាំងមានតម្លៃសមរម្យទៀតផង។ ដោនឡូត Pass App តាម៖ Pass App

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់