• 2019-09-15 00:57:00
  • ការអប់រំ

១៤​កញ្ញា គឺ​ជា​ទិវា​ក្តី​ស្រឡាញ់​របស់​បុរស​នៅ​ជប៉ុន ដែល​បុរសៗ​ត្រូវ​ទិញ​ខោអាវ​ក្នុង​ឲ្យ​នារី

  • 2019-09-15 00:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​នៃ​ក្តី​ស្រឡាញ់​នៅ​ប្រទេស​ជប៉ុន​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​ពិភពលោក។ ខុស​ពី​គូស្នេហ៍​ដែល​ទិញ​កាដូ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ១៤​កុម្ភៈ​នៅ​ជប៉ុន​ស្រ្តី​តែងតែ​ទិញ​សូកូឡា​ឲ្យ​បុរស ហើយ​បុរស​ត្រូវ​ទិញ​កាដូ​ឲ្យ​នាង​វិញ​នៅ​រយៈពេល​១​ខែ​បន្ទាប់ ចំ​ថ្ងៃ​១៥ មីនា ដែល​គេ​ហៅ​ថា White Day ហើយ​ទិវា​ក្តី​ស្រឡាញ់​របស់​បុរស​ ឬ ​Men’s Valentine’s Day នៅ​ក្នុង​ប្រទេស​ជប៉ុន​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​ឡើង​ចំ​ថ្ងៃ​១៤ ខែ​កញ្ញា​​រាល់​ឆ្នាំ។

​Men’s Valentine’s Day បាន​កើត​ឡើង​ក្នុង​ប្រទេស​ជប៉ុន​តាំង​ពី​ឆ្នាំ​១៩៩១​មក​ម្ល៉េះ ជា​ថ្ងៃ​ដែល​បុរស​ត្រូវ​ទិញ​ខោអាវ​ក្នុង​ឲ្យ​មិត្ត​ស្រី​របស់​ពួកគេ។

បុរសជប៉ុន​ទិញ​ស្ករពណ៌ស​ជូន​មិត្ត​ស្រី​នៅ​ថ្ងៃ White Day

កាលណោះ សមាគម​ម៉ូដ​សំលៀក​បំពាក់​របស់​ប្រទេស​ជប៉ុន​បាន​ប្រកាស​យក​ថ្ងៃ​នេះ​ធ្វើ​ជា​ទិវា​ក្តី​ស្រឡាញ់​របស់​បុរស ហើយ​គោលបំណង​នៃ​ការ​បង្កើត​នេះ​អាច​មក​ពី​ហេតុផល​ដើម្បី​កាត់​បន្ថយ​កាតព្វកិច្ច​​នៅ​ថ្ងៃ​ដែល​បុរស​ត្រូវ​ទិញ​កាដូ​ឲ្យ​នារី​វិញ​នៅ​ថ្ងៃ ១៥ មីនា ( White Day) ព្រោះ​បើ​យើង​​គិត​​​ពី​ពេល​វេលា​នៃ​ទិវា​ក្តី​ស្រឡាញ់​របស់​បុរស​​ចំ​ថ្ងៃ​ទី​១៤​ខែ​៩ គឺ​កន្លះ​ឆ្នាំ​ត្រឹម​រាប់​ពី White Day មក ហើយ Men’s Valentine’s Day ​ក៏​ប្រហែល​ជា​អាច​​កាត់​បន្ថយ​​ឥទ្ធិពល​​១៤ កុម្ភៈ​ក្នុង​ប្រទេស​​មួយ​នេះ​ផង​ដែរ។

សមាគម​ម៉ូដ​សំលៀកបំពាក់​របស់​ប្រទេស​ជប៉ុន​មាន​គោលដៅ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សំលៀក​បំពាក់ ម៉ូដ ពិសេស​សំលៀកបំពាក់​ក្នុង​នារី ទើប​កំណត់​យក​ឱកាស​ Men’s Valentine’s Day ជា​ថ្ងៃ​ដែល​បុរស​អាច​ទិញ​​ខោអាវ​ក្នុង​ឲ្យ​នារី ព្រោះ​នៅ​ពេល​ដែល​មាន​ការ​កំណត់​ជារួម​ដូច្នេះ រឿង​ដែល​គេ​គិត​ថា​ជា​ការ​ខ្មាស់​អៀន វា​នឹង​ក្លាយ​ទៅ​ជា​ធម្មតា។

បើ​ទោះ​វា​មិន​មែន​ជា​ថ្ងៃ​ឈប់​សម្រាក​ផ្លូវការ ប៉ុន្តែ​ទិវា​ក្តី​ស្រលាញ់​ក្នុង​ខែ​៩​នេះ ប្រជាជន​ជប៉ុន​តែង​ប្រារព្ធ​វា​ជា​រៀង​រាល់​ឆ្នាំ។

នៅ​មុន​ពេល​មាន Men’s Valentine’s Day ជប៉ុន​បាន​ប្រារព្ធ​ទិវា​ក្តី​ស្រលាញ់​ក្នុង​ខែ​កញ្ញា (September Valentine) តាំង​ពី​យូរ​មក​ហើយ។ ជាក់​ស្តែង ចម្រៀង September Valentine របស់​សិល្បករ Yukio Sasaki ត្រូវ​បាន​ផលិត​តាំង​ពី​ចុង​ទសវត្ស​៧០​មក​ម្ល៉េះ៕

អាន៖ បុរសជប៉ុនទម្លាយរឿង ៩យ៉ាងធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ប្រពន្ធ​ខ្លួន​ម្តង​ទៀត

ប្រភព៖ soranews24 ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់