• 2019-09-17 03:59:56
  • ព័ត៌មាន

កាកសំណល់​ប្លាស្ទិក​នៅ​ផែក្រុង​ព្រះ​សីហនុ​បាន​ដឹក​ចេញ​ទៅ​វិញ​អស់​ហើយ​

  • 2019-09-17 03:59:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ឲ្យ​ដឹងថា​សំរាម​ដែល​លួច​នាំចូល​ដោយ​ខុស​ច្បាប់​ចំនួន​៨៣កុង​តឺន័រមក​កាន់​កំពង់​ផែក្រុង​ព្រះសីហនុ​កាលពី​ខែ​កក្កដានោះ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រ​ទេស​ដើម​វិញ​ហើយ។

(រូបភាព៖ ក្រ​សួង​បរិស្ថាន)

ក្នុង​សេចក្ដីប្រកាសព័ត៌មាន​មួយ​ចុះ​ផ្សាយ​កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩ និង​បាន​មក​ដល់​ដៃអ្នក​សារព័ត៌មាន​នៅ​ថ្ងៃនេះ អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​​បញ្ជាក់ថា​ក្រុម​ហ៊ុន​ដែល​នាំចូល​សំរាមនេះ​បាន​ដឹក​សំរាម​ចេញ​ចំនួនពី​រលើកទៅ​កាន់ប្រទេស​ដើម​វិញ។​

អានបន្ត​ ដឹងច្បាស់ពីប្រភព​កាកសំណល់ប្លាស្ទិក​ជាង​៨០​កុងទឺន័រ​នៅ​កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ​

ប្រភព​ខាង​លើ​បញ្ជាក់ថា​សំណល់​ប្លាស្ទិកទាំងនេះ​ត្រូវ​បាន​ក្រុម​ហ៊ុន​ដឹក​ចេញ​ម្ដង​កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ២០១៩ ចំនួន​១៤​កុងតឺន័រ និង​ម្ដងទៀត​នៅ​ថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០១៩ ចំនួន​៦៩​កុង​តឺន័រ។ ប្រ​ភព​បញ្ជាក់ថា​ក្រុម​ហ៊ុន​ក៏បាន​បង់ប្រាក់ពិន័យ​ចូល​ថវិការដ្ឋគ្រប់ចំនួន​ផង​ដែរ៕

(រូបភាព៖ ផ្ដល់​ឲ្យ​ដោយ​អ្នកនាំពាក្យ​ក្រ​សួង​បរិស្ថាន)

អត្ថបទ៖ ទូច សុខា

មតិយោបល់