• 2019-09-18 02:37:22
  • ព័ត៌មាន

អ្នកអភិរក្សសម្ដែងការខឹងសម្បារ ក្រោយត្រីឆ្លាមខៀវដ៏កម្រ ត្រូវបានសម្លាប់ក្នុងពិធីមួយ

  • 2019-09-18 02:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​អភិរក្ស​សត្វ​សមុទ្រ បាន​សម្ដែង​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ក្រោយ​ពេល​ដែល​សត្វ​ត្រី​ឆ្លាម​ខៀវ​ដ៏​កម្រ​មួយ​ក្បាល​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ពិធី​បុណ្យ​អាហារ​សមុទ្រ​មួយ​នៅ​ចក្រភព​អង់គ្លេស។

យោង​តាម​រូបភាព​ដែល​ថត​ពី​ពិធី​បុណ្យ​នៅ​ក្នុង​ទីក្រុង Plymouth បង្ហាញ​ថា​ត្រី​ឆ្លាម​ខៀវ ត្រូវ​បាន​គេ​លើក​ដង្ហែ​ក្នុង​ហ្វូង​មនុស្ស មុន​ពេល​ដែល​វា​ត្រូវ​បាន​សម្លាប់​និង​ចម្អិន​ជា​អាហារ។ ជាមួយ​គ្នា​ដែរ​ រូប​ថត​នៃ​ត្រី​ឆ្លាម​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​របស់​ទីក្រុង Plymouth ផងដែរ ប៉ុន្តែ​ក្រោយ​មក​ក៏​លុប​ចោល​វិញ។ ចំណែក​ឯ​អ្នក​នាំ​ពាក្យ​ទីក្រុង Plymouth បាន​បដិសេធ​ថា​ត្រី​ឆ្លាម​នេះ ត្រូវ​គេ​ចាប់​បាន​ដោយ​ចៃដន្យ​ប៉ុណ្ណោះ មុន​ពេល​ដែល​ដាក់​បង្ហាញ​ក្នុង​ពិធី។

គួរ​ឲ្យ​ដឹង​ថា សត្វ​ត្រី​ឆ្លាម​ខៀវ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ប្រភេទ​សត្វ​រង​ការ​គំរាម​កំហែង​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​សហភាព​អន្ដរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ ហើយ​ជា​ធម្មតា​សត្វ​នេះ រស់​នៅ​ក្នុង​ទឹក​ជ្រៅ និង​ផ្លាស់​ទី​ជម្រក​ក្នុង​ចម្ងាយ​ឆ្ងាយ​ឆ្លង​កាត់​សមុទ្រ​ក្នុង​ពិភពលោក៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់