• 2019-09-18 03:09:49
  • ព័ត៌មាន

ទីបំផុត! ដឹងមូលហេតុ អ្នកនយោបាយកូរ៉េខាងត្បូង នាំគ្នាកោរសក់អស់គ្មានសល់

  • 2019-09-18 03:09:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ដឹក​នាំ​បក្ស​ប្រឆាំង​កូរ៉េខាងត្បូង បាន​ក្លាយ​ជា​អ្នក​នយោបាយ​ចុង​ក្រោយ​គេ​បង្អស់​ដែល​កោរ​សក់​របស់​ខ្លួន​ជា​សាធារណ​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល។

លោក Hwang Kyo-ahn បាន​ធ្វើ​ការ​កោរ​សក់​របស់​ខ្លួន​ទាំង​ស្រុង​នៅ​ពី​មុខ​ហ្វូង​អ្នក​គាំ​ទ្រ និង​អ្នក​កាសែត​ខាង​ក្រៅ​វិមាន​រដ្ឋាភិបាល​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​កន្លង​ទៅ។ ការ​តវ៉ា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​តែងតាំង​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ថ្មី គឺ​លោក Cho Kuk ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។ ដោយ​ឡែក កាល​ពី​សប្ដាហ៍​មុន​អ្នក​តំណាង​រាស្ត្រ​ជា​ស្ត្រី​ពីរ​រូប ក៏​បាន​កោរ​សក់​របស់​ខ្លួន​ផង​ដែរ​ជុំវិញ​បញ្ហា​ចម្រូងចម្រាស​ខាង​លើ។

គួរ​បញ្ជាក់​ថា ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឲ្យ​លោក Cho លាលែង​ពី​តំណែង ឬ​ត្រូវ​បណ្ដេញ​ចេញ​ក្រោម​ការ​ដឹក​នាំ​របស់​ប្រធានាធិបតី Moon Jae-in៕

ប្រភព៖ Sky News ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់