• 2019-09-21 03:16:03
  • ការអប់រំ

គ្រាន់តែឃើញចង់ទៅបាត់ហើយ! បណ្ណាល័យខ្នាតអន្តរជាតិនៅ PPIU

  • 2019-09-21 03:16:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ណាល័យថ្មីមួយរបស់សកលវិទ្យាល័យ PPIU មានសៀវភៅរាប់ម៉ឺនក្បាល រចនាទំនើបថ្មីស្អាត មានបន្ទប់ធំទូលាយរៀបចំកម្កល់សៀវភៅ កសារលក្ខណ:អន្តរជាតិតាមប្រព័ន្ធ ចំណាត់ថ្នាក់កសារជាទសភាគ Dewey Decimal Classfication (DDC) បានបើឲ្យសិស្ស និសិត្ស មនុស្សទូទៅចូលអាន សិក្សា ស្រាវជ្រាវ ហើយ។

បណ្ណាល័យខ្នាតអន្តរជាតិមួយនេះមានទីតាំងនៅជាន់ទី៧ នៃសកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ។ បណ្ណាយល័យនេះ មានបន្ទប់អានធម្មតា ៣បន្ទប់ធំៗ បន្ទប់អាន VIP 4 កុំព្យូទ័រ៣៤គ្រឿង អិធើណែតដើរលឿន មានតម្កល់សៀវភៅ១០ប្រភេទតាមប្រព័ន្ធ (DDC)​មានដូចជា​ សៀវភៅ ១.ទ្យាសាស្ត្រកុំព្យូទ័រ វិទ្យាសាស្ត្រ ព័ត៌មាន និងស្នាដៃផ្សេងៗ ២. ទស្សនវិជ្ជា និងចិត្តវិទ្យា ៣. ទេវវិទ្យា និងសាសនា ៤.សង្គវិទ្យា និងច្បាប់ ៥.ភាសា ៦. វិទ្យាសាស្ត្រពិត ៧. បច្ចេវិទ្យា និងវិទ្យាសាស្ត្រអនុវត្តន៍ ៨. សិស្ប: ៩. អក្សរសិល្ប៍ និង១០. ប្រវត្តិវិទ្យា និងភូមិវិទ្យា

សកវិទ្យាធិការសកលវិទ្យាល័យ PPIU លោកស្រី ទេព កូលាប បានលើកឡើងថា បណ្ណាល័យថ្មីមួយនេះវានឹងក្លាយទីកន្លែងអាន សិក្សាស្រាវជ្រាវរបស់និសិត្សដែលរៀងនៅសកលវិទ្យាល័យផ្ទាល់ និងក៏ជាកន្លែងដែលប្រម្តុំ សិស្ស និសិត្ស និងមនុស្សទូទៅមកពីគ្រប់ទីកន្លែងដែលចង់អាន សិក្សាស្រាវជ្រាវទៅតាមអ្វីដែលពួកគេចង់បានផងដែរ៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់