• 2019-09-23 08:08:04
  • ព័ត៌មាន

ភ្ញាក់ផ្អើល! ផ្សែងអ័ព្ទពីភ្លើងឆេះព្រៃ ធ្វើឲ្យមេឃប្រែជាក្រហមឆេះទាំងកណ្ដាលថ្ងៃត្រង់ (មានវីដេអូ)

  • 2019-09-23 08:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​នៅ​ខេត្ត Jambi នៃ​កោះ​ស៊ូម៉ាត្រា​ប្រទេស​ឥណ្ឌូនេស៊ី ​មាន​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ពេល​ដែល​ផ្ទៃ​មេឃ​ប្រែ​ជា​ក្រហម​ឆេះ​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់។

ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ២១​ខែកញ្ញា​កន្លង​ទៅ ដែល​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នាំ​គ្នា​ចែក​រំលែក​ទិដ្ឋភាព​ផ្ទៃ​មេឃ​ពណ៌​ក្រហម។ យោង​តាម Malay Mail ឲ្យដឹងថា មេឃ​ចាប់​ផ្ដើម​ប្រែ​ជា​ពណ៌​ក្រហម​ពី​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង ៤​រសៀល។ ចំណែក​ឯ​ភ្នាក់​ងារ​ឧតុនិយម​ឥណ្ឌូនេស៊ី​ឲ្យ​ដឹង​ដែរ​ថា ហេតុការណ៍​នេះ​បណ្ដាល​មក​ពី​ផ្សែង​អ័ព្ទ​នៃ​ភ្លើង​ឆេះ​ព្រៃ ដែល​គ្រប់​ដណ្ដប់​តំបន់​នោះ ទើប​ធ្វើ​ឲ្យ​ពន្លឺ​ព្រះ​អាទិត្យ​មិន​អាច​ឆ្លង​កាត់​មក​លើ​ដី​បាន។ ជាមួយ​គ្នា​ដែរ កម្ទេច​ផេះ ត្រូវ​បាន​បោក​បក់​មក​លើ​ផ្ទះ​ប្រជាជន​ដែល​ធ្វើ​ឲ្យ​ពួកគេ​ភាគ​ច្រើន​មិន​ហ៊ាន​ចេញ​មក​ខាង​ក្រៅ។

គួរ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​ផ្ទៃ​ដី​ជាង ៣២៨ ០០០​ហិចតា​នៃ​ព្រៃ​ឈើ​លើ​កោះ​ស៊ូម៉ាត្រា ត្រូវ​បាន​ដុត​បំផ្លាញ ខណៈ​ដែល​ប្រជាជន​រាប់​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ខ្លួន និង​មនុស្សជាង ៩ ០០០ នាក់​កំពុង​ព្យាយាម​ជួយ​ពន្លត់​៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

អត្ថបទ ៖ រ័ត្ន

មតិយោបល់