• 2019-09-24 08:10:00
  • ព័ត៌មាន

“តន្ត្រីសប្បុរសធម៌និស្ស័យ” ធ្វើឡើងដើម្បីមន្ទីរពេទ្យគន្ធបុប្ផានិងសាលាបឋមសិក្សាច្រកល្អៀង

  • 2019-09-24 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបង្កើតកម្មវិធីអ្វីមួយដើម្បីសប្បុរសធម៌ជារឿងមួយដល់ប្រសើរសម្រាប់សង្គមខ្មែរនាពេលបច្ចុប្បន្ន ហើយវាមិនត្រឹមតែជួយដល់ផ្នែកមួយនៅក្នុងសង្គមតែប៉ុណ្ណោះទេ ប៉ុន្តែអ្នករៀបចំគម្រោងនោះក៏ទទួលនូវបទពិសោធន៏ដ៏ល្អមួយនៅក្នុងជីវិតនៅសាកលវិទ្យាល័យរបស់ពួកគេផងដែរ។ ជាក់ស្តែងក្រុមយើងរីកចម្រើនជាមួយគ្នា ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៤ ដោយក្រុមយុវជនមកពីសាកលវិទ្យាល័យផ្សេងៗគ្នា ដែលចែករំលែកនូវសក្តានុពលគំនិតរួមតែមួយ។

នៅពេលថ្មីនេះ ក្រុមយើងរីកចម្រើនជាមួយនិងមានការរៀបចំកម្មវិធី “តន្ត្រីសប្បុរសធម៌និស្ស័យ” ដែលនឹងប្រារព្ធឡើងនៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC)នៅថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩។ គោលបំណងនៃកម្មវិធីនេះគឺ អញ្ជើញតារាចម្រៀងល្បីៗនិងបានផ្តល់ឱកាសឲ្យយុវជនមួយចំនួនដែលមានសមត្ថភាពខាងសិល្បៈ ទាំងបុរាណ និងសម័យបានឡើងលើឆាកដើម្បីបង្ហាញនូវសមត្ថភាពរបស់ពួកគេ។ មិនតែប៉ុណ្ណោះថវិកាដែលទទួលបានពីកម្មវិធីនេះនិងងយកមួយចំណែកទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងមួយចំណែកទៀតយកសាងសង់របងថ្ម និងទិញសម្ភារសិក្សាជូនដល់សិស្សានុសិស្សដែលខ្វះខាតនៃសាលាបឋមសិក្សាច្រកល្អៀង ស្ថិតនៅខេត្តពោធិ៍សាត់។

គួរបញ្ជាក់ផងដែរថា ក្រុមមួយនេះ បង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកនៅក្នុងសកម្មភាព និងការងារសង្គមដើម្បី ជួយផ្សព្វផ្សាយ និងបរិច្ចាគ រឺផ្តល់នូវឥទ្ធិពលវិជ្ជមានទៅសង្គមតាមរយៈចក្ខុវិស័យចំនួន៤ធំៗមានដូចជា ការអប់រំ បរិស្ថាន យុវជន និងតន្រ្តី។

ជាក់ស្តែងកាលពីឆ្នាំ ២០១៧ ក្រុមមួយនេះបានរៀបចំកម្មវិធីសប្បុរសធម៌មួយដែលនាំយកសម្ភារសិក្សាទៅជូនដល់សិស្សនៅសាលាបឋមសិក្សាគីរីរម្យ ស្ថិតក្នុងខេត្តកំពង់ស្ពឺក្រោមប្រធានបទថា “ទាំងអស់គ្នាដើម្បីការអប់រំ”។ នៅក្នុងឆ្នាំ ២០១៨ ក្រុមនេះ ក៏បានរៀបចំសិក្ខាសាលាមួយដែលមានចំណងជើងថា “ជំងឺបាក់ទឺកចិត្តនិងយុវជនក្នុងសតវត្សរ៍ទី២១” នៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC) ដែលមានចំនួនអ្នកចូលរួមរហូតដល់ជាង៦០០នាក់។ក្រោយពីបានបញ្ចប់សិក្ខាសាលារួចមក នៅក្នុងឆ្នាំ ២០១៩ ក្រុមនេះបង្កើតកម្មវិធីសប្បុរសធម៌មួយទៀតក្រោមចំណងជើងថា“បរិស្ថានសាលារៀនខ្ញុំ” ដែលបានប្រមូលយកថវិកាចំណេញពីការលក់អាវយឺតព្រមទាំងការបរិច្ចាគពីសប្បុរសជន យកទៅសាងសង់បន្ទប់សិក្សាថ្មមួយខ្នងនៅសាលាបឋមសិក្សាសំរោង ស្ថិតក្នុងខេត្តកំពង់ធំ។

លេខទូរសព្ទទំនាក់ទំនងអំពីកម្មវិធី “តន្ត្រីសប្បុរសធម៌និស្ស័យ” នៅក្នុងឆ្នាំនេះ៖ ០៨៨ ២៤១ ៨៧៨៧ (សម្រាប់ដៃគូសហការ) ០៨៩ ៧៦០ ៦៧០ (សម្រាប់ធ្វើការបរិច្ចាគ)

អត្ថបទ៖ Khun Pisith

មតិយោបល់