- 2019-09-25 01:57:29
- ព័ត៌មាន
ភូមិមួយនៅអ៊ីតាលី លក់ផ្ទះត្រឹម ១ដុល្លារ និងឲ្យជិត ៣ម៉ឺនដុល្លារសម្រាប់អ្នកព្រមទៅរស់នៅ
- 2019-09-25 01:57:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភូមិមួយនៅអ៊ីតាលី លក់ផ្ទះត្រឹម ១ដុល្លារ និងឲ្យជិត ៣ម៉ឺនដុល្លារសម្រាប់អ្នកព្រមទៅរស់នៅ
ចន្លោះមិនឃើញ
ជារឿងមួយដែលសឹងតែមិនគួរឲ្យជឿ ក្រោយពេលដែលភូមិមួយក្នុងប្រទេសអ៊ីតាលី ប្រកាសលក់ផ្ទះថោកៗត្រឹមតែ ១ដុល្លារប៉ុណ្ណោះសម្រាប់អ្នកដែលព្រមទៅរស់នៅទីនោះ។
អាជ្ញាធរតំបន់ Molise ដែលស្ថិតនៅភាគខាងកើតនៃទីក្រុងរ៉ូម បានប្រកាសថានឹងផ្ដល់ប្រាក់ប្រមាណ ជាជាង ២៧ ០០០ដុល្លារសម្រាប់អ្នកដែលព្រមទៅរស់នៅក្នុងភូមិដែលមានប្រជាជនតិចតួច។ អ្នកដែលសម្រេចចិត្តទៅរស់នៅទីនោះ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ៧៧០ដុល្លារក្នុងមួយខែ។ ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌមួយ ពួកគេក៏តម្រូវឲ្យមានអាជីវកម្មតូចផ្ទាល់ខ្លួនមួយផងដែរ ដើម្បីជួយសេដ្ឋកិច្ចក្នុងតំបន់។ ប្រជាជនក្មេងៗ និងប្ដីប្រពន្ធថ្មីថ្មោង ត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យស្នើសុំទៅរស់នៅទីនោះ ដែលគម្រោងនេះចាប់ផ្ដើមឡើងនៅថ្ងៃទី ១៦ខែកញ្ញា។
គួរឲ្យដឹងថា ប្រជាជនរាប់ពាន់នាក់ បានចាប់ផ្ដើមចាកចេញពីភូមិ Molise ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយតួលេខបង្ហាញថាចំនួនប្រជាជនធ្លាក់ចុះប្រមាណ ៩ ០០០នាក់ចាប់តាំងពីឆ្នាំ ២០១៤។ ដូច្នេះដើម្បីថែរក្សាសហគមន៍របស់ពួកគេ អាជ្ញាធរបានបង្កើតគម្រោងនេះឡើងដែលជម្រុញឲ្យប្រជាជនចាប់ផ្ដើមទៅរស់នៅទីនោះវិញ៕