• 2019-09-27 02:56:33
  • ព័ត៌មាន

គួរឲ្យបារម្ភ! អ្នកជំនាញព្រមានថាផ្ទាំងទឹកកយក្សអាចនឹងបាក់ធ្លាក់ ដោយសារមូលហេតុ១

  • 2019-09-27 02:56:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​អ៊ីតាលី បាន​ចាប់​ផ្ដើម​បិទ​ផ្លូវ​ជា​ច្រើន និង​ជម្លៀស​មនុស្ស​ចេញ​ពី​តំបន់​ភ្នំ​ក្រោយ​ពេល​ដែល​អ្នក​ជំនាញ​ពី​ការ​បាក់​ធ្លាក់​នៃ​ផ្ទាំង​ទឹកកក​យក្ស​នៅ​ភ្នំ Mont Blanc។

យោង​តាម​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​ដឹង​ថា ផ្ទាំង​ទឹកកក​ប្រហែល​ជា ២៥០ ០០០​ម៉ែត្រ​គីប កំពុង​ស្ថិត​ក្រោម​គ្រោះ​ថ្នាក់​នៃ​ការ​បាក់​ធ្លាក់​ពី​លើ​តំបន់​កំពូល Grandes Jorasses។ អភិបាលក្រុង Courmayeur ដែលនៅក្បែរនោះ បាននិយាយថាការឡើងផែនដី​គឺ​ជា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ផ្ទាំង​ទឹកកក​រលាយ និង​ចាប់​ផ្ដើម​បាក់​ធ្លាក់។ យ៉ាងណាមិញ អ្នកជំនាញមកពីរដ្ឋាភិបាលក្នុងតំបន់ Valle d'Aosta និងFondazione Montagna Sicura (មូលនិធិភ្នំសុវត្ថិភាព) និយាយថាវាមិនអាចទៅរួចទេក្នុងការប៉ាន់ស្មានថាតើម៉ាសទឹកកក អាចនឹងបាក់ធ្លាក់នៅពេលណា។

គួរបញ្ជាក់ថា ផ្ទាំងទឹកកកដែលគេឲ្យឈ្មោះថា The Planpincieux នេះ ត្រូវ​អ្នក​ជំនាញ​តាម​សង្កេត​តាំង​ពី​ឆ្នាំ ២០១៣​មក​នៃ​កម្រិត​រលាយ​របស់​វា ប៉ុន្តែ​អាជ្ញាធរ​ព្រមាន​ថា​មិនមាន​ប្រព័ន្ធ​ប្រកាស​អាសន្ន​ណា​មួយ​នៅ​តំបន់​នោះ​នៅ​ឡើយ​ទេ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់