- 2019-09-28 02:59:47
- ព័ត៌មាន
ប្រជាជនវៀតណាមមានកម្ពស់ទាបជាងគេបំផុតទី៤នៅលើពិភពលោក ខណៈកម្ពុជា....
- 2019-09-28 02:59:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជាជនវៀតណាមមានកម្ពស់ទាបជាងគេបំផុតទី៤នៅលើពិភពលោក ខណៈកម្ពុជា....
ចន្លោះមិនឃើញ
ប្រជាជនកម្ពុជាគឺមានកម្ពស់ខ្ពស់ជាងប្រជាជនវៀតណាម គឺមានកម្ពស់ជាមធ្យម ១,៦២៥ម៉ែត្រ ។ នេះបើយោងតាមវេបសាយVnExpress។ ១០ប្រទេសនៅបាតតារាងរួមមាន ប្រទេសនេប៉ាល់ (១,៦៣ ម៉ែត្រ ) អេក្វាទ័រ (១,៦៣៥ ម៉ែត្រ ) ស្រីលង្កា (១,៦៣៦ម៉ែត្រ ) នីហ្សេរីយ៉ា (១,៦៣៨ ម៉ែត្រ ) និងប៉េរូ (១,៦៤ ម៉ែត្រ ) ។
ប្រជាជនអឺរ៉ុបគឺកម្ពស់ខ្ពស់ជាងគេបំផុតនៅលើពិភពលោកដែលជាប់ចំណាត់ថ្នាក់កំពូលនៃបញ្ជីប្រទេស១០នេះ ។ ប្រជាជនហូឡង់មានកម្ពស់១៨៣,៨ សង់ទីម៉ែត្រដែលនៅបន្ទាប់មកដោយប្រទេសម៉ុងតេណេហ្គ្រោ (១៨៣,២ សង់ទីម៉ែត្រ ) ដាណឺម៉ាក (១៨២,៦ សង់ទីម៉ែត្រ ) និងន័រវែស (១៨២,៤ សង់ទីម៉ែត្រ ) ។ បុរសវៀតណាមជាមធ្យមមានកម្ពស់ ១៦២,១ សង់ទីម៉ែត្រនិងស្ត្រីជាមធ្យម ១៥២,២ សង់ទីម៉ែត្រ ដែលទាបជាងជនជាតិអាស៊ីរបស់ពួកគេ ដូចជាចិន សិង្ហបុរី ជប៉ុន និងកូរ៉េខាងត្បូងជាដើម។ សម្រាប់កូរ៉េខាងត្បូង ជាមធ្យមបុរសមានកម្ពស់១៧០,៧ សង់ទីម៉ែត្រនិងស្ត្រី១៥៧,៤សង់ទីម៉ែត្រ។ សម្រាប់ប្រទេសចិន បុរសមានកម្ពស់១៦៨ សង់ទីម៉ែត្រនិងស្ត្រី ១៥៨ សង់ទីម៉ែត្រ។ សម្រាប់ប្រទេសជប៉ុនវិញ បុរសមានកម្ពស់១៧២ សង់ទីម៉ែត្រនិងស្ត្រី១៥៨សង់ទីម៉ែត្រ។
យោងតាមរបាយការណ៍របស់អង្គការUNICEF បានឱ្យដឹងថា ប្រទេសវៀតណាមក៏មានអត្រាក្រិនក្នុងកម្រិតខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ដែលមានអត្រា ២៣,៨ ភាគរយក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំ។ នេះបណ្តាលមកពីហេតុផលមួយចំនួនដោយរួមមានកង្វះអាហារូបត្ថម្ភក្នុងវ័យកុមារភាព៕