• 2019-10-01 02:25:52
  • ព័ត៌មាន

មកស្គាល់ សព្វាវុធសាហាវៗទាំង ៥ ដែលចិនត្រៀមបង្ហាញនៅថ្ងៃគម្រប់ខួប ៧០ឆ្នាំ

  • 2019-10-01 02:25:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ចិន ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ហាញ​នូវ​អាវុធ​យោធា​ដ៏​ទំនើប​បំផុត​របស់​ខ្លួន នៅ​ក្នុង​ក្បួន​ព្យុហយាត្រា​នៃ​ពិធី​គម្រប់​ខួប ៧០​ឆ្នាំ​របស់​ខ្លួន។ ដើម្បី​ជា​ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី ៧០​ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិតចិន រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គ្រោង​នឹង​រៀបចំ​ក្បួន​ព្យុហយាត្រា​យោធា​ធំ​ជាង​គេ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ទី​លាន​ធានអានមិន​នៅ​ថ្ងៃ​ទី ១​ខែ​តុលា​នេះ។

ខាងក្រោមនេះ គឺជាសព្វាវុធសាហាវៗទាំង ៥ ដែលចិនត្រៀមបង្ហាញនៅថ្ងៃគម្រប់ខួប ៧០ឆ្នាំ ៖

១. មីស៊ីល DF-41

មីស៊ីល​ឆ្លង​អន្ដរទ្វីប​នេះ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​ជា​មីស៊ីល​ដែល​សាហាវ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ដែល​វា​អាច​បាញ់​ចំ​គោល​ដៅ ១០​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ។ អ្នក​ជំនាញ​ឲ្យ​ដឹង​ថា ប្រសិន​បើ​វា​ត្រូវ​បាន​បាញ់​មែន នោះ​វា​ត្រូវ​ការ​ពេល​តែ ៣០​នាទី​ប៉ុណ្ណោះ​ដើម្បី​ហោះ​ទៅ​ដល់​អាមេរិក។

២. មីស៊ីលបាញ់ចេញពីនាវាមុជទឹក JL-2

មីស៊ីល​រយៈ​ចម្ងាយ ៧ ២០០​គីឡូម៉ែត្រ​នេះ ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ក្នុង​តំបន់​ជាជាង​បាញ់​ឆ្លង​អន្ដរទ្វីប និង​ប្រើដើម្បី​ការពារ​ដែន​ទឹក​របស់​ចិន។

៣. យន្ដហោះទម្លាក់គ្រាប់បែក H-6N

H-6N គឺ​ជា​យន្ដហោះ​ទម្លាក់​គ្រាប់​បែក​ចម្ងាយ​ឆ្ងាយ​យ៉ាង​សំខាន់​របស់​ចិន ប៉ុន្តែ​វា​ត្រូវ​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​មាន​ភាព​ទំនើប​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។

៤. យន្ដហោះដ្រូន DR-8

យន្ដហោះដ្រូន DR-8 អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង ៥​ដង និង​ប្រើប្រាស់​ដើម្បី​ហោះ​ទៅ​ជិត​គោលដៅ​ក្នុង​ការ​បញ្ជូន​ព័ត៌មាន​របស់​សត្រូវ មុន​ពេល​ដែល​មីស៊ីល​ត្រូវ​បាន​បាញ់។

៥. យន្ដហោះដ្រូនដាវ

យន្ដហោះ​ស្លាប​ប្រជីវ​នេះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ប្រើប្រាស់​នៅ​លើ​នាវា​ដឹក​យន្ដហោះ ហើយ​សម្រាប់​ឈ្លប​យក​ការណ៍​ពី​សត្រូវ៕

អត្ថបទ ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម