• 2019-10-01 03:35:48
  • ព័ត៌មាន

ពលរដ្ឋឥណ្ឌូនេស៊ី ផ្ទុះការខឹងសម្បារខ្លាំង ជុំវិញច្បាប់ថ្មីហាមមិនឲ្យរួមភេទមុនរៀបការ (មានវីដេអូ)

  • 2019-10-01 03:35:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​នៃ​ទីក្រុង​ចាកាតា បាន​ចាប់​ផ្ដើម​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​លើ​ហ្វូង​បាតុករ ក្រោយ​ពេល​ដែល​ផ្ទុះ​ការ​តវ៉ា​រឿង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ថ្មី និង​ការ​ស្នើ​ធ្វើ​ច្បាប់​ក្រម​ព្រហ្មទណ្ឌ។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ បាន​ចាប់​ផ្ដើម​កាល​ពី​សប្ដាហ៍​មុន​ជុំវិញ​ច្បាប់​ថ្មី ដែល​ផ្ទុះ​ការ​រិះគន់​ថា​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​នៃ​ភ្នាក់​ងារ​ប្រឆាំង​អំពើ​ពុក​រលួយ​ឥណ្ឌូនេស៊ី។ ជាមួយ​គ្នា​ដែរ បាតុករ​ក៏​បង្ហាញ​ការ​ខឹង​សម្បារ​ទាក់ទង​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី ដែល​ហាម​ប្រាម​មិន​ឲ្យ​រួម​ភេទ​មុន​រៀបការ និង​ការ​ហាម​ប្រាម​ការ​រំលូត​កូន។ ដោយ​​ពួកគេ​អះអាង​ថា ច្បាប់​ថ្មី​នេះ​គឺ​ជា​ការ​បិទ​សិទ្ធ​សេរីភាព​ផ្ទាល់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ។

យ៉ាង​ណា​មិញ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo អះអាង​ថា​ការ​ស្នើ​ធ្វើ​ច្បាប់​ថ្មី​នេះ ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​សិន មុន​ពេល​ដែល​លើក​យក​មក​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​សភា​លើក​ក្រោយ ខណៈ​ពេល​ដែល​លោក​កំពុង​ពិចារណា​ដក​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់