• 2019-10-01 08:25:28
  • ព័ត៌មាន

រដ្ឋាភិបាលថៃ ស្នើឲ្យពលរដ្ឋធ្វើរឿងមួយ ក្រោយផ្សែងពុលវាយប្រហារពេញទីក្រុងបាងកក

  • 2019-10-01 08:25:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជាង​ពីរ​សប្ដាហ៍​​មក​ហើយ តំបន់​ជា​ច្រើន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​កំពុង​រង​ផល​ប៉ះពាល់​ពី​ផ្សែង​នៃ​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូនេស៊ី ដែល​មាន​គ្រោះ​ថ្នាក់​ខ្លាំង​សម្រាប់​សុខភាព​ប្រជាជន។

យោង​តាម​អង្គការ​ឃ្លាំង​មើល​គុណភាព​ខ្យល់​ឲ្យ​ដឹង​ថា បើ​គិត​មក​ទល់​រសៀល​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន កម្រិត​ខ្យល់​ពុល​កើន​ឡើង​ដល់ ៩១ ដែល​គ្រោះ​ថ្នាក់​ដល់​ការ​ដក​ដង្ហើម។ ជា​ការ​ឆ្លើយ​តប ប្រធាន​ក្រសួង​សុខាភិបាល​ថៃ បាន​ស្នើ​សុំ​ឲ្យ​ពលរដ្ឋ​កាត់​បន្ថយ​ការ​ដុត​ធូប​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ ជាមួយ​គ្នា លោក​អនុរដ្ឋមន្ត្រី Sathit Pitutecha ក៏​បាន​ធ្វើ​ការ​ស្នើ​សុំ​ស្រដៀង​គ្នា​ដោយ​ឲ្យ​ពលរដ្ឋ ប្រើប្រាស់​ធូប​ក្នុង​បរិមាណ​តិច​ជាង​មុន ក៏​ដូច​ជា​ពន្លត់​វា​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្រោយ​ពេល​ប្រារព្ធ​ពិធី​ម្ដងៗ ដើម្បី​កាត់​បន្ថយ​ការ​បំពុល។ លើស​ពី​នេះ​ទៀត លោក​បន្ថែម​ថា​កំប៉ុង​ជើង​ធូប ក៏​គួរ​តែ​ត្រូវ​សម្អាត​ជា​ប្រចាំ​ផង​ដែរ​ព្រោះ​កម្ទេច​ធូប​អាច​នឹង​ងាយ​ហុយ​ចូល​សួត។

គួរ​ឲ្យ​ដឹង​ថា ផ្សែង​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​លើ​កោះ Borneo និង​ស៊ូម៉ាត្រា​ប្រទេស​ឥណ្ឌូនេស៊ី បាន​ហ៊ុយ​មក​ដល់​ប្រទេស​ជិត​ខាង​ដូច​ជា​ម៉ាឡេស៊ី, សិង្ហបុរី និង​ថៃ​ផង​ដែរ ហើយ​បណ្ដាល​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពី​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ប្រជាជន ខណៈ​រដ្ឋាភិបាល​កំពុង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នេះ៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់