• 2019-10-02 02:31:38
  • ព័ត៌មាន

ញាក់សាច់! ប៉ូលិសហុងកុង បាញ់គ្រាប់ពិតលើកដំបូងបង្អស់លើបាតុករ ក្រោយការតវ៉ាជិត ៤ខែ

  • 2019-10-02 02:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សកម្មជន​ម្នាក់​ដែល​ចូលរួម​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង ត្រូវ​បាន​​ប៉ូលិស​ប្រើ​កាំ​ភ្លើង​ពិត​បាញ់​ចំ​ទ្រូង​ក្នុង​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ ទី១​តុលា​កន្លង​ទៅ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រារព្ធ​ពិធី​គម្រប់​ខួប ៧០​ឆ្នាំ។

ហេតុការណ៍​នេះ បាន​កើត​ឡើង​ក្រោយ​ពេល​ដែល​ពលរដ្ឋ​ហុងកុង​រាប់​ពាន់​នាក់​ចូល​រួម​បាតុកម្ម​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ហាម​ឃាត់​ដោយ​សារ​ជា​ថ្ងៃ​ប្រារព្ធ​ពិធី​រំលឹក​ខួប។ បើ​ទោះ​បី​ជា​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​មុន​ៗ បាតុករ​ត្រូវ​បាន​បាញ់​ដោយ​គ្រាប់​កាំភ្លើង​ជ័រ​ក៏​ដោយ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ប៉ូលិស​ប្រើ​គ្រាប់​កាំភ្លើង​ពិត​បាញ់​លើ​បាតុករ។ យោង​តាម​ប៉ូលិស​ឲ្យ​ដឹង​ថា បុរស​ដែល​រង​គ្រោះ​មាន​វ័យ ១៨​ឆ្នាំ កំពុង​ទទួល​ការ​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ ប៉ុន្តែ​ស្ថានភាព​ពិត​របស់​គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ ប៉ូលិស​បន្ថែម​ថា គ្រាប់​កាំភ្លើង​ត្រូវ​បាន​បាញ់​ចំ​ស្មា​របស់​បុរស​ខាង​លើ​ប៉ុណ្ណោះ។

យ៉ាង​ណា​មិញ ប៉ូលិស​អះអាង​ថា​កម្លាំង​របស់​ខ្លួន បាន​បើក​ការ​បាញ់​ប្រហារ​ដើម្បី​ការ​ពារ​ខ្លួន​ពី​ក្រោយ​ពី​ក្រុម​បាតុករ​ប្រើ​ដំបង​វាយ​មក​លើ​ខ្លួន​ប៉ុណ្ណោះ។ ជាមួយ​គ្នា​ដែរ ការ​ស៊ើប​អង្កេត​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ហេតុការណ៍​បាញ់​ប្រហារ ក្រោយ​ពលរដ្ឋ​ហុងកុង​សម្ដែង​ការ​ខឹង​សម្បារ​ខ្លាំង​ដែល​ប៉ូលិស​ប្រើ​កម្លាំង​ហួសហេតុ​មក​លើ​បាតុករ​វ័យ​ក្មេង​ដូចនេះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម