• 2019-10-02 04:55:48
  • ព័ត៌មាន

ជប៉ុន​ជួយ​ទៀត​ហើយ​លើ​គម្រោង​អភិវឌ្ឍន៍​ប្រ​ព័ន្ធ​បង្ហូរទឹក​កខ្វក់​នៅ​ភ្នំពេញ

  • 2019-10-02 04:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ការ​បរទេស​កម្ពុជា​ឲ្យ​ដឹងថា​ជប៉ុន​នឹង​ផ្ដល់​ហិរញ្ញប្បទាន​ឥតសំណង​ជាង​២៥​លាន​ដុល្លារ​​ដល់​កម្ពុជា​សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ប្រ​ព័ន្ធ​បង្ហូរទឹក​កខ្វក់​នៅ​រាជធានីភ្នំពេញ។

ក្នុង​សេចក្ដី​ប្រ​កាស​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ ក្រ​សួង​ការ​បរទេស​កម្ពុជា​ឲ្យ​ដឹងថា​ឯកឧត្តម ប្រាក់​ សុខុន រដ្ឋមន្ត្រី​ក្រ​សួង​ការ​បរទេស​កម្ពុជា និង​ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯគអគ្គរាជទូតជប៉ុន​ប្រ​ចាំកម្ពុជា​នឹង​ចុះ​ហត្ថលេខា​ស្ដីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥតសំណង​នេះ ក្នុង​ទឹក​ប្រាក់​២ ៧៧៧ ០០០ ០០០យ៉េន ឬ​ប្រហាក់​ប្រហែល​នឹងជាង​២៥​លាន​ដុល្លារ​អាម៉េរិក។

ពិធី​ចុះ​ហត្ថលេខាងនេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅថ្ងៃទី៣ ខែ​តុលា ឆ្នាំ២០១៩ ខាង​មុខនេះ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់