- 2019-10-07 02:07:22
- ព័ត៌មាន
គួរឲ្យស្ដាយ! ដំរី ៦ក្បាលងាប់ ក្រោយព្យាយាមជួយសង្គ្រោះគ្នានៅទឹកជ្រោះក្នុងប្រទេសថៃ
- 2019-10-07 02:07:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យស្ដាយ! ដំរី ៦ក្បាលងាប់ ក្រោយព្យាយាមជួយសង្គ្រោះគ្នានៅទឹកជ្រោះក្នុងប្រទេសថៃ
ចន្លោះមិនឃើញ
សត្វដំរីចំនួន ៥ក្បាល និងកូនដំរីអាយុ ៣ឆ្នាំមួយក្បាល បានងាប់នៅទឹកធ្លាក់ក្នុងប្រទេសថៃ ក្រោយពេលដែលអាជ្ញាធរជឿថាពួកវាកំពុងព្យាយាមជួយកូនដំរី។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងកាលពីថ្ងៃសៅរ៍កន្លងទៅនៅទឹកធ្លាក់ Haew Narok នៃឧទ្យានជាតិ Khao Yai។ អាជ្ញាធរត្រូវបានគេជូនដំរី ក្រោយពេលដែលឮសំឡេងដំរីស្រែកពីទឹកជ្រោះ។ នៅពេលទៅដៅកន្លែងកើតហេតុ ពួកគេបានប្រទះឃើញសាកសពកូនដំរីនៅទឹកជ្រោះ និងសាកសពដំរីជំទង់ ៥ក្បាលនៅផ្នែកផ្សេងនៃទឹកជ្រោះ។ តាមការសន្និដ្ឋានឲ្យដឹងថា កូនដំរីបានងាប់ដោយសារលង់ទឹក ខណៈដែលដំរី ៥ក្បាល ព្យាយាមជួយវាក៏ស្រាប់តែធ្លាក់ពីលើទឹកជ្រោះ។
ក្រោយកើតហេតុ ទឹកជ្រោះ Haew Narok ត្រូវបានបិទជាបណ្ដោះអាសន្នសម្រាប់សាធារណជន ខណៈពេលដែលអាជ្ញាធរជួយសង្គ្រោះសត្វដំរី ២ក្បាលផ្សេងទៀតដែលនៅរស់រានមានជីវិត និងនាំពួកវាចូលទៅក្នុងព្រៃវិញ៕